Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 6:14 - អាល់គីតាប

14 អុលឡោះ​ដែល​បាន​ប្រោស​អ៊ីសា‌ជាអម្ចាស់​ឲ្យ​បាន​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដោយ‌សារ​អំណាច​របស់​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះ​បាន​លើក​ព្រះអម្ចាស់​ឲ្យរស់ឡើងវិញ ហើយ​នឹង​លើក​យើង​ឲ្យរស់ឡើងវិញ​ដែរ ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះអម្ចាស់​ឲ្យ​រស់​ឡើង​វិញ​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ ដោយសារ​អំណាច​របស់​ព្រះអង្គ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ព្រះ‌ទ្រង់​បាន​ទាំង​ប្រោស​ឲ្យ​ព្រះ‌អម្ចាស់​រស់​ឡើង​វិញ ហើយ​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 6:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អុលឡោះ​បាន​កំណត់​ថ្ងៃ​មួយ​ទុក ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស តាម​សេចក្ដី​សុចរិត ដោយ‌សារ​បុរស​ម្នាក់​ដែល​ទ្រង់​បាន​តែង‌តាំង។ អុលឡោះ​បាន​ប្រោស​បុរស​នោះ​ឲ្យ​រស់​ឡើង​វិញ ទុក​ជា​ភស្ដុតាង​សម្រាប់​មនុស្ស​ទាំង​អស់»។


អុលឡោះ​បាន​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​អ៊ីសា​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​អ៊ីសា​ទុក​បាន​ឡើយ។


អុលឡោះ​បាន​ប្រោស​អ៊ីសា​នេះ​ឲ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។


ប្រសិន​បើ​រស​របស់​អុលឡោះ ដែល​បាន​ប្រោស​អ៊ីសា​ឲ្យ​បាន​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​មែន​នោះ អុលឡោះ​ដែល​បាន​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បង​ប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​រស‌អុលឡោះ​ដែល​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​នោះ​ដែរ។


ម្នាក់ៗ​តាម​លំដាប់‌លំដោយ គឺ​អាល់ម៉ា‌ហ្សៀស​បាន​រស់​ឡើង​វិញ​មុន​គេ​បង្អស់ បន្ទាប់​មក អស់​អ្នក​ដែល​ជា​សិស្ស​របស់​អាល់ម៉ា‌ហ្សៀស​នឹង​រស់​ឡើង​វិញ នៅ​ពេល​គាត់​មក​ដល់។


អ៊ីសា​ត្រូវ​គេ​ឆ្កាង​ដោយ​គាត់​មាន​ភាព​ទន់​ខ្សោយ ប៉ុន្ដែ គាត់​រស់​ឡើង​វិញ ដោយ​អំណាច​របស់​អុលឡោះ។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​អ៊ីសា​មែន ប៉ុន្ដែ ដោយ​យល់​ដល់​បង​ប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​គាត់ ដោយ​អំណាច​របស់​អុលឡោះ។


យើង​ដឹង​ថា អុលឡោះ​ដែល​បាន​ប្រោស​អ៊ីសា‌ជាអម្ចាស់​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​អ៊ីសា​ដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​អ៊ីសា​រួម​ជា​មួយ​បង​ប្អូន​ថែម​ទៀត​ផង។


គាត់​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​រូប‌កាយ ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​គាត់​ដោយ​អំណាច ដែល​ធ្វើ​ឲ្យ​គាត់​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​គាត់។


ប្រសិន​បើ​យើង​ជឿ​ថា អ៊ីសា​ពិត​ជា​បាន​ស្លាប់ ហើយ​រស់​ឡើង​វិញ​មែន យើង​ក៏​ជឿ​ថា អុលឡោះ​នឹង​នាំ​បង​ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ ឲ្យ​ទៅ​នៅ​ជា​មួយ​ទ្រង់​ដោយ‌សារ​អ៊ីសា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម