ពេលនោះ ណាពីអេសាយជម្រាបស្តេចហេសេគាថា៖ «សូមស្តេចស្តាប់បន្ទូលរបស់អុលឡោះតាអាឡា ដូចតទៅ:
១ សាំយូអែល 9:27 - អាល់គីតាប កាលធ្វើដំណើរទៅដល់ចុងភូមិ សាំយូអែលនិយាយទៅកាន់លោកសូលថា៖ «សូមប្រាប់អ្នកបម្រើរបស់អ្នកឲ្យដើរទៅមុនយើងចុះ»។ អ្នកបម្រើក៏ដើរទៅមុន រួចសាំយូអែលនិយាយទៀតថា៖ «ឥឡូវនេះ សូមអ្នកឈប់សិន ខ្ញុំនឹងជម្រាបអ្នកឲ្យដឹងពីបន្ទូលរបស់អុលឡោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះលោកសាំយូអែលប្រាប់លោកសូលថា៖ «ចូរប្រាប់ឲ្យអ្នកបម្រើរបស់អ្នកដើរទៅមុនយើងទៅ ពេលគេទៅហើយ ចូរអ្នកឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលរបស់ព្រះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលធ្វើដំណើរទៅដល់ចុងភូមិ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកសូលថា៖ «សូមប្រាប់អ្នកបម្រើរបស់លោកឲ្យដើរទៅមុនយើងចុះ»។ អ្នកបម្រើក៏ដើរទៅមុន រួចលោកសាំយូអែលមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ សូមលោកឈប់សិន ខ្ញុំនឹងជម្រាបលោកឲ្យដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះសាំយូអែលប្រាប់សូលថា ចូរប្រាប់ដល់អ្នកបំរើរបស់អ្នកឲ្យដើរទៅខាងមុខយើងទៅ (វាក៏ទៅ) តែឯអ្នក ចូរឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលនៃព្រះ។ |
ពេលនោះ ណាពីអេសាយជម្រាបស្តេចហេសេគាថា៖ «សូមស្តេចស្តាប់បន្ទូលរបស់អុលឡោះតាអាឡា ដូចតទៅ:
សាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចគាត់ឱបលោកសូល ទាំងនិយាយថា៖ «អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងអ្នក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ទ្រង់។
សាំយូអែលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកកាន់ខ្ញុំកាលពីយប់មិញ»។ ស្តេចសូលមានប្រសាសន៍ថា៖ «សូមលោកនិយាយមកចុះ!»។
លោកសូល និងអ្នកបម្រើក្រោកឡើងតាំងពីព្រលឹម។ នៅពេលថ្ងៃរះសាំយូអែលនិយាយទៅកាន់លោកសូលដែលនៅខាងលើផ្ទះថា៖ «សូមរៀបចំខ្លួន ខ្ញុំនឹងជូនដំណើរអ្នក!»។ កាលលោកសូលរៀបចំខ្លួនរួចហើយ អ្នកទាំងពីរក៏ចេញមកក្រៅជាមួយគ្នា។