ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលអុលឡោះតាអាឡាជាម្ចាស់ មានបន្ទូល ដ្បិតទ្រង់មានបន្ទូលថា នឹងប្រទាន សេចក្ដីសុខសាន្តមកប្រជារាស្ត្រ ដែលជឿលើ ទ្រង់ គឺអស់អ្នកដែលមិនបែរចិត្តគំនិត ទៅរកអំពើលេលារបស់ខ្លួនវិញ។
១ សាំយូអែល 3:9 - អាល់គីតាប លោកអេលីប្រាប់សាំយូអែលថា៖ «ទៅដេកវិញចុះ ប្រសិនបើមានឮសំឡេងហៅម្តងទៀត ត្រូវឆ្លើយថា “សូមអុលឡោះតាអាឡា មានបន្ទូលមកចុះ ខ្ញុំ ជាអ្នកបម្រើ រង់ចាំស្តាប់ហើយ”»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកនៅកន្លែងដដែលវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ប្រាប់ដល់សាំយូអែលថា៖ «ចូរទៅដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា "បពិត្រ ព្រះយេហូវ៉ាអើយ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ប្រុងស្តាប់ហើយ"» ដូច្នេះ សាំយូអែលក៏ទៅដេកនៅកន្លែងខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីប្រាប់សាំយូអែលថា៖ «ទៅដេកវិញចុះ ប្រសិនបើមានឮសំឡេងហៅម្ដងទៀត ត្រូវឆ្លើយថា “បពិត្រព្រះអម្ចាស់ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើ រង់ចាំស្ដាប់ហើយ”»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកនៅកន្លែងដដែលវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ប្រាប់ដល់សាំយូអែលថា ចូរឯងដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា បពិត្រ ព្រះយេហូវ៉ាអើយ សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ ប្រុងស្តាប់ហើយ ដូច្នេះសាំយូអែលបានទៅដេកនៅដំណេកខ្លួនវិញទៅ។ |
ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលអុលឡោះតាអាឡាជាម្ចាស់ មានបន្ទូល ដ្បិតទ្រង់មានបន្ទូលថា នឹងប្រទាន សេចក្ដីសុខសាន្តមកប្រជារាស្ត្រ ដែលជឿលើ ទ្រង់ គឺអស់អ្នកដែលមិនបែរចិត្តគំនិត ទៅរកអំពើលេលារបស់ខ្លួនវិញ។
ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
ពួកគេពោលទៅកាន់ម៉ូសាថា៖ «សូមអ្នកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្តាប់អ្នក។ ប៉ុន្តែ សូមកុំឲ្យអុលឡោះមានបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។
បន្ទាប់មក ខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡាដែលមានបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ តើនរណានឹងនាំពាក្យរបស់យើង?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំនៅទីនេះស្រាប់ហើយ! សូមទ្រង់ចាត់ខ្ញុំចុះ!»។
រួចហើយគាត់ពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលគាត់មានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបគាត់ថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំមានកម្លាំងហើយ»។
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។
បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់អុលឡោះតាអាឡា ខ្ញុំទើបនឹងមកដល់»។ ពេលនោះ យ៉ូស្វេអោនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់និយាយអ្វីមកខ្ញុំ?»។
អុលឡោះតាអាឡាមកឈរនៅក្បែរនោះ ហើយមានបន្ទូលហៅដូចលើកមុនៗថា៖ «សាំយូអែល! សាំយូអែល!» កុមារសាំយូអែលឆ្លើយថា៖ «សូមមានបន្ទូលមកចុះ ខ្ញុំជាអ្នកបម្រើ រង់ចាំស្តាប់ទ្រង់ហើយ»។
អុលឡោះតាអាឡាមានបន្ទូលហៅកុមារសាំយូអែលម្តងទៀត ជាលើកទីបី។ កុមារសាំយូអែលក៏ក្រោកឡើងរត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទលោកតាហៅខ្ញុំមានការអ្វី»។ ពេលនោះ លោកអេលីយល់ថាអុលឡោះតាអាឡាមានបន្ទូលហៅក្មេងនេះ។