ព្រឹកឡើងទត ព្រមទាំងអស់អ្នកដែលនៅជាមួយគាត់ក្រោកពីព្រលឹម វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ ចំណែកឯកងទ័ពភីលីស្ទីននាំគ្នាចេញដំណើរទៅដល់យេសរាល។
ដូច្នេះ ដាវីឌ និងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះបានវិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ តែពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅយេសរាលទៅ។
ព្រឹកឡើងលោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោក ក្រោកពីព្រលឹម វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ ចំណែកឯកងទ័ពភីលីស្ទីននាំគ្នាចេញដំណើរទៅដល់យេសរាល។
ដូច្នេះដាវីឌនឹងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះឲ្យបានវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញ តែឯពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅឯយេសរាលទៅ។
សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ស្តេចសូល និងសម្តេចយ៉ូណាថានស្លាប់ មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។
យេសរាល យ៉ុកឌាម សាណូអា
ទឹកដីរបស់គេ មានក្រុងយីសរាល គីសាឡូត ស៊ូណេម
ពីមុន ទតក៏បានរៀបការជាមួយនាងអហ៊ីណោម ជាអ្នកស្រុកយេសរាលដែរ។ ដូច្នេះ នាងអហ៊ីណោម និងនាងអប៊ីកែល ទាំងពីរនាក់សុទ្ធតែជាភរិយារបស់ទត។
ជនជាតិភីលីស្ទីនបានប្រមូលផ្តុំទ័ពទាំងមូលរបស់ពួកគេនៅអាផេក។ ចំណែកឯពួកអ៊ីស្រអែលវិញ បោះទ័ពជិតប្រភពទឹកនៅយេសរាល។
ដូច្នេះ លោក និងទាហានរបស់ស្តេចសូលដែលនៅជាមួយលោក ត្រូវក្រោកឡើងពីព្រលឹម ហើយនាំគ្នាចេញដំណើរទៅនៅពេលថ្ងៃរះ»។
នៅថ្ងៃទីបី ទត និងអស់អ្នកដែលនៅជាមួយគាត់បានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះ ជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគឡាក់។ ពួកគេដុតកំទេចក្រុងស៊ីគឡាក់ចោល