ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។
១ សាំយូអែល 27:4 - អាល់គីតាប មានគេជម្រាបស្តេចសូលថា ទតភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្តេចក៏ឈប់ដេញតាមគាត់ទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមានគេទូលដល់ស្តេចសូលថា ដាវីឌបានរត់ទៅនៅក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់តាមរកទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេទូលព្រះបាទសូលថា លោកដាវីឌភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្ដេចក៏ឈប់ដេញតាមលោកទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានគេទូលដល់សូលថា ដាវីឌបានរត់ទៅនៅឯក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់លែងរកទៀត។ |
ពួកអ្នកបម្រើទាំងអស់នាំគ្នាដើរនៅមុខទត គឺពួកកេរេធីម ពួកពេលេធីម និងពួកកាថ ទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើទត។
ស្តេចសូលនិយាយថា៖ «ទតកូនអើយ ឪពុកខុសហើយ! ចូរវិលត្រឡប់មកវិញ ឪពុកឈប់ធ្វើបាបកូនទៀតហើយ ព្រោះថ្ងៃនេះ កូនបានទុកជីវិតឲ្យឪពុក។ ឪពុកបានប្រព្រឹត្តដូចជាមនុស្សលេលា ឪពុកបានធ្វើខុសយ៉ាងធ្ងន់»។
ទត និងអស់អ្នកដែលនៅជាមួយគាត់ ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយស្តេចអគីស។ ទតបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺ នាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។
ថ្ងៃមួយ ទតជម្រាបស្តេចអគីសថា៖ «សូមជម្រាបស្តេច! ប្រសិនបើស្តេចពិតជាអនុគ្រោះដល់ខ្ញុំមែន សូមមេត្តាប្រទានភូមិស្រុកណាមួយឲ្យខ្ញុំទៅស្នាក់អាស្រ័យផង ដ្បិតមិនគួរឲ្យខ្ញុំស្នាក់នៅក្នុងរាជធានីជាមួយស្តេចឡើយ»។