១ សាំយូអែល 27:5 - អាល់គីតាប5 ថ្ងៃមួយ ទតជម្រាបស្តេចអគីសថា៖ «សូមជម្រាបស្តេច! ប្រសិនបើស្តេចពិតជាអនុគ្រោះដល់ខ្ញុំមែន សូមមេត្តាប្រទានភូមិស្រុកណាមួយឲ្យខ្ញុំទៅស្នាក់អាស្រ័យផង ដ្បិតមិនគួរឲ្យខ្ញុំស្នាក់នៅក្នុងរាជធានីជាមួយស្តេចឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដាវីឌទូលព្រះបាទអ័គីសថា៖ «បើទូលបង្គំប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខេត្តរបស់ទ្រង់ ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់នៅក្នុងទីក្រុងធំរបស់ស្តេច ជាមួយទ្រង់ឡើយ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ថ្ងៃមួយ លោកដាវីឌទូលសួរព្រះបាទអគីសថា៖ «បពិត្រព្រះករុណា! ប្រសិនបើស្ដេចពិតជាអនុគ្រោះដល់ទូលបង្គំមែន សូមមេត្តាប្រទានភូមិស្រុកណាមួយឲ្យទូលបង្គំទៅស្នាក់អាស្រ័យផង ដ្បិតមិនគួរឲ្យទូលបង្គំស្នាក់នៅក្នុងរាជធានីជាមួយព្រះករុណាឡើយ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឯដាវីឌ លោកទូលនឹងអ័គីសថា បើទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខែត្ររបស់ទ្រង់ ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំ ជាបាវទ្រង់ បាននៅក្នុងទីក្រុងធំរបស់ស្តេច ជាមួយនឹងទ្រង់ទេ សូមមើលជំពូក |