លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «សូមជម្រាបស្តេច ម្តេចក៏ទុកឲ្យអាឆ្កែងាប់នេះ ជេរប្រទេចផ្តាសាស្តេចដូច្នេះ? ខ្ញុំសូមទៅកាត់កវា»។
១ សាំយូអែល 26:8 - អាល់គីតាប លោកអប៊ីសាយជម្រាបទតថា៖ «យប់នេះ អុលឡោះប្រគល់សត្រូវរបស់លោក មកក្នុងកណ្តាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតិឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្តេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ័ប៊ីសាយជម្រាបដាវីឌថា៖ «នៅថ្ងៃនេះ ព្រះបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោកហើយ ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែម្តងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប៊ីសាយជម្រាបលោកដាវីឌថា៖ «យប់នេះ ព្រះជាម្ចាស់ប្រគល់សត្រូវរបស់លោកមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្ដេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ័ប៊ីសាយជំរាបដាវីឌថា នៅថ្ងៃនេះ ព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃលោកហើយ ដូច្នេះ សូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែ១ដងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត |
លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «សូមជម្រាបស្តេច ម្តេចក៏ទុកឲ្យអាឆ្កែងាប់នេះ ជេរប្រទេចផ្តាសាស្តេចដូច្នេះ? ខ្ញុំសូមទៅកាត់កវា»។
ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។
លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ជម្រាបលោកកេដាលាជាសម្ងាត់ នៅមីសប៉ាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅសម្លាប់អ៊ីស្មាអែល ជាកូនរបស់លោកនេថានាចុះ គ្មាននរណាដឹងទេ។ មិនត្រូវទុកឲ្យគាត់ប្រហារជីវិតលោក ហើយឲ្យជនជាតិយូដាដែលប្រមូលគ្នានៅជុំវិញលោក ត្រូវខ្ចាត់ខ្ចាយ និងឲ្យជនជាតិយូដាដែលនៅសេសសល់ ត្រូវវិនាសអន្តរាយនោះឡើយ»។
តើអ្នករាល់គ្នាគិតគូរគម្រោងការអ្វី ប្រឆាំងនឹងអុលឡោះតាអាឡា? ទ្រង់នឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នា ឲ្យវិនាសសូន្យ គឺទ្រង់មិនទុកឲ្យពួកគេសង្កត់សង្កិន អ្នករាល់គ្នាទៀតឡើយ។
ដ្បិតអុលឡោះបានបណ្ដោយឲ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ទ្រង់ ដើម្បីសំដែងចិត្តមេត្ដាករុណាដល់មនុស្សទាំងអស់។
ប្រសិនបើអុលឡោះតាអាឡា ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រអែលមួយម៉ឺននាក់បាក់ទ័ព កើតឬ?
អុលឡោះតាអាឡាប្រទានសេចក្តីសុខសាន្ត នៅជុំវិញស្រុករបស់ពួកគេ ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេបានឡើយ ព្រោះអុលឡោះតាអាឡាបានប្រគល់ខ្មាំងសត្រូវទាំងអស់ មកក្នុងកណ្តាប់ដៃរបស់ពួកគេ។
កុលសម្ព័ន្ធយូដា ហើយចេញទៅច្បាំងជាមួយគ្នា។ អុលឡោះតាអាឡាក៏ប្រទានឲ្យគេមានជ័យជំនះលើជនជាតិកាណាន និងជនជាតិពេរីស៊ីត។ ពួកគេបានសម្លាប់ខ្មាំងសត្រូវអស់មួយម៉ឺននាក់នៅបេសេក។
ទតទៅពួននៅតាមវាលរហោស្ថានស៊ីភ ត្រង់កន្លែងដែលពិបាកទៅដល់ ហើយរស់នៅតាមតំបន់ភ្នំក្នុងវាលរហោស្ថាននោះ។ ស្តេចសូលតាមរកទតជានិច្ច តែអុលឡោះមិនប្រគល់ទត ទៅក្នុងកណ្តាប់ដៃរបស់ស្តេចឡើយ។
អស់អ្នកដែលនៅជាមួយជម្រាបទតថា៖ «នេះជាថ្ងៃដែលអុលឡោះតាអាឡាបានសន្យាជាមួយអ្នកថា “យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្តាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្តេចតាមអ្នកយល់ឃើញទៅចុះ»។ ទតក្រោកឡើង លបចូលទៅកាត់ជាយអាវវែងរបស់ស្តេចសូល។
ប៉ុន្តែ ក្រោយពេលកាត់ជាយអាវវែងរបស់ស្តេចសូលរួចហើយ ចិត្តរបស់គាត់ញាប់ញ័រជាខ្លាំង។
សូមអុលឡោះតាអាឡាប្រព្រឹត្តចំពោះយើងតាមសេចក្តីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ថ្ងៃនេះ អុលឡោះតាអាឡាប្រគល់ស្តេចមកក្នុងកណ្តាប់ដៃខ្ញុំ តែខ្ញុំមិនព្រមលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាបានតែងតាំងឡើយ។
យប់នោះ ទត និងលោកអប៊ីសាយចូលទៅក្នុងជំរំ ហើយឃើញស្តេចសូលសម្រាន្តនៅកណ្តាលជំរំ ព្រមទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអប៊ីនើរ និងពលទាហានដេកលក់នៅជុំវិញស្តេច។
ប៉ុន្តែ ទតមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំសម្លាប់ស្តេច ដ្បិតអ្នកណាលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាតែងតាំង អ្នកនោះមិនអាចរួចខ្លួនឡើយ»។