ទតក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាភរិយារបស់សពលោកណាបាលនៅភូមិកើមែល។
១ សាំយូអែល 25:42 - អាល់គីតាប នាងប្រញាប់ប្រញាល់ក្រោកឡើង ជិះលាចេញទៅដោយមានក្មេងបម្រើស្រីប្រាំនាក់ទៅជាមួយ។ នាងទៅតាមពួកអ្នកនាំសាររបស់ទត រួចធ្វើជាភរិយារបស់ទត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ប៊ីកែលប្រញាប់ប្រញាល់ឡើងជិះលាចេញទៅ មានទាំងស្រីបម្រើប្រាំនាក់ទៅជាមួយដែរ នាងទៅតាមពួកអ្នកបម្រើរបស់ដាវីឌ ទៅធ្វើជាប្រពន្ធរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងប្រញាប់ប្រញាល់ក្រោកឡើង ជិះលាចេញទៅ ដោយមានក្មេងបម្រើស្រីប្រាំនាក់ទៅជាមួយ។ នាងទៅតាមពួកអ្នកនាំសាររបស់លោកដាវីឌ រួចធ្វើជាភរិយាលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីកែលក៏ប្រញាប់ប្រញាល់ឡើងជិះលាទៅ មានទាំងស្រីបំរើ៥នាក់តាមទៅដែរ នាងក៏តាមពួកអ្នកបំរើរបស់ដាវីឌ ទៅធ្វើជាប្រពន្ធលោកទៅ។ |
ទតក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាភរិយារបស់សពលោកណាបាលនៅភូមិកើមែល។
បុត្ររបស់ស្តេចទតជាច្រើននាក់ បានប្រសូតនៅក្រុងហេប្រូន គឺកូនច្បងនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល
កូនទីពីរ នាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល កូនទីបី នាមអាប់សាឡុម ប្រសូតពីនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ស្តេចតាលម៉ាយ ស្តេចស្រុកកេសួរី
ទត និងអស់អ្នកដែលនៅជាមួយគាត់ ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយស្តេចអគីស។ ទតបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺ នាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។
ភរិយាទាំងពីរនាក់របស់ទត គឺនាងអហ៊ីណោមដែលជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាប្រពន្ធរបស់សពលោកណាបាល អ្នកភូមិកើមែលក៏ត្រូវគេកៀរយកទៅដែរ។