សូមឲ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទំលាក់ទៅក្នុងក្រហែងថ្ម ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលខ្ញុំនិយាយដោយសុទ្ធចិត្ត។
១ សាំយូអែល 24:3 - អាល់គីតាប ស្តេចសូលបានឆ្លងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្តេចក៏ចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ ទត និងពួកគាត់ពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលយាងមកដល់ក្រោលចៀម ដែលនៅតាមផ្លូវ ជាកន្លែងដែលមានរអាងមួយ ហើយស្ដេចចូលទៅដោះទុក្ខសត្វ នៅក្នុងរអាងនោះ។ ពេលនោះ ដាវីឌ និងពួកលោកពួននៅក្នុងរអាងនោះ តែនៅជ្រៅទៅខាងក្នុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលបានយាងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្ដេចក៏យាងចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏យាងមកដល់ក្រោលចៀម ដែលនៅតាមផ្លូវ ជាកន្លែងដែលមានរអាង១ ហើយទ្រង់ចូលទៅផ្ទំនៅក្នុងរអាងនោះ រីឯដាវីឌ នឹងពួកលោក គេនៅក្នុងទីជ្រៅនៃរអាងនោះដែរ |
សូមឲ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទំលាក់ទៅក្នុងក្រហែងថ្ម ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលខ្ញុំនិយាយដោយសុទ្ធចិត្ត។
កាលលោកអេហ៊ូដចេញផុតទៅ អ្នកបម្រើមកដល់ ឃើញទ្វារបន្ទប់បិទជិត ពួកគេគិតគ្នាថា «ប្រហែលជាស្តេចកំពុងតែដោះទុក្ខសត្វ នៅខាងក្នុងនោះហើយមើលទៅ!»។
ស្តេចសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយគាត់ ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្តេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ស្តេចសូលបញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។
ដូច្នេះ ស្តេចសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់ទត។ ស្តេចនាំទាហានដ៏អង់អាចក្នុងចំណោមជនជាតិអ៊ីស្រអែល ចំនួនបីពាន់នាក់ទៅជាមួយ។
ស្តេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន។ ទតរស់នៅក្នុងវាលរហោស្ថាន ហើយឃើញស្តេចសូលតាមរកចាប់ខ្លួនគាត់នៅវាលរហោស្ថាន