Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 24:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ស្ដេច​សូល​យាង​មក​ដល់​ក្រោល​ចៀម ដែល​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​មាន​រអាង​មួយ ហើយ​ស្ដេច​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ នៅ​ក្នុង​រអាង​នោះ។ ពេល​នោះ ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​នោះ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​សូល​បាន​យាង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្ដេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក៏​យាង​មក​ដល់​ក្រោល​ចៀម ដែល​នៅ​តាម​ផ្លូវ ជា​កន្លែង​ដែល​មាន​រអាង​១ ហើយ​ទ្រង់​ចូល​ទៅ​ផ្ទំ​នៅ​ក្នុង​រអាង​នោះ រីឯ​ដាវីឌ នឹង​ពួក​លោក គេ​នៅ​ក្នុង​ទី​ជ្រៅ​នៃ​រអាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​សូល​បាន​ឆ្លង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្តេច​ក៏​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ ទត និង​ពួក​គាត់​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 24:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​ចៅ‌ក្រម​របស់​គេ ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម នោះ​គេ​នឹង​ឮ​ពាក្យ​របស់​ទូល‌បង្គំ ដ្បិត​ពាក្យ​ទាំង​នោះ​គួរ​ឲ្យ​រីក​រាយ​ចិត្ត។


កាល​លោក​ចេញ​ទៅ​បាត់ ពួក​អ្នក​បម្រើ​មក​ដល់ ហើយ​ឃើញ​ទ្វារ​ចាក់​សោ​ជិតដូច្នេះ គេ​គិត​ថា «ប្រាកដ​ជា​ស្ដេច​ទ្រង់​ដោះ​ទុក្ខ​សត្វ នៅ​ក្នុង​បន្ទប់​ហើយ»។


ស្ដេច​សូល​រើស​ពួក​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល បាន​ចំនួន​បី​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​ពីរ​ពាន់​នាក់ នៅ​ជា‌មួយ​ទ្រង់ នៅ​ត្រង់​មីក‌ម៉ាស និង​លើ​ភ្នំ​បេត-អែល ហើយ​មួយ​ពាន់​នាក់​ទៀត នៅ​ជា‌មួយ​យ៉ូណា‌ថាន នៅ​ត្រង់​គី‌បៀរ ក្នុង​ស្រុក​បេនយ៉ាមីន ឯ​ប្រជាជន​ដែល​សល់​នៅ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ


ដូច្នេះ ស្ដេច​សូល​បាន​រៀបចំ​យាង​ចុះ​ទៅ​ទី​រហោ‌ស្ថាន​ស៊ីភ នាំ​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល​បី​ពាន់​នាក់ ដើម្បី​នឹង​រក​ដាវីឌ​ក្នុង​ទី​រហោ‌ស្ថាន​នោះ។


ស្តេច​សូល​បាន​បោះ​ទ័ព​នៅ​លើ​ភ្នំ​ហា‌គីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​យេ‌ស៊ីម៉ូន ក្បែរ​ផ្លូវ។ ប៉ុន្តែ ដាវីឌ​បាន​អា‌ស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ដែរ ពេល​បាន​ដឹង​ថា​ស្តេច​សូល​តាម​លោក​ដូច្នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម