Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:24 - អាល់គីតាប

24 កាល​លោក​អេហ៊ូដ​ចេញ​ផុត​ទៅ អ្នក​បម្រើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ប្រហែល​ជា​ស្តេច​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 កាល​លោក​ចេញ​ទៅ​បាត់ ពួក​អ្នក​បម្រើ​មក​ដល់ ហើយ​ឃើញ​ទ្វារ​ចាក់​សោ​ជិតដូច្នេះ គេ​គិត​ថា «ប្រាកដ​ជា​ស្ដេច​ទ្រង់​ដោះ​ទុក្ខ​សត្វ នៅ​ក្នុង​បន្ទប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កាល​លោក​អេហ៊ូដ​ចេញ​ផុត​ទៅ អ្នក​បម្រើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ស្ដេច​ប្រហែល​ជា​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កាល​លោក​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​ពួក​គាល់​ហ្វៅ​របស់​ស្តេច​មក​ឃើញ​ទ្វារ​ចាក់​សោ​ជិត​ដូច្នោះ ក៏​គិត​ថា ប្រាកដ​ជា​ទ្រង់​ផ្ទំ​នៅ​ក្នុង​បន្ទប់​នោះ​ហើយ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ស្តេច​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សម្រាប់​ស្តេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត​ប្រាប់​ថា៖ «ខ្ញុំ​មាន​បន្ទូល​ពីអុលឡោះ‌តាអាឡា សម្រាប់​ជម្រាប​ស្តេច​ផ្ទាល់!» ស្តេច​ក៏​ក្រោក​ពី​កៅ​អី។


បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ​តាម​ច្រក​ខាង​ក្រោយ។


គេ​នាំ​គ្នា​រង់​ចាំ រហូត​ទាល់​តែ​ចាប់​ផ្តើម​បារម្ភ ព្រោះ​មិន​ឃើញ​ស្តេច​បើក​ទ្វារ​បន្ទប់។ ដូច្នេះ គេ​ក៏​យក​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​ស្លាប់​នៅ​លើ​ឥដ្ឋ។


ស្តេច​សូល​បាន​ឆ្លង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្តេច​ក៏​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ ទត និង​ពួក​គាត់​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម