យូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាង មកឲ្យធ្វើជាភរិយារបស់សេឡាជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក យូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
១ សាំយូអែល 24:18 - អាល់គីតាប ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើឪពុកយ៉ាងជាក់ស្តែង ដ្បិតអុលឡោះតាអាឡាប្រគល់ឪពុកទៅក្នុងកណ្តាប់ដៃកូន តែកូនមិនសម្លាប់ឪពុកទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនេះ ឯងបានសម្ដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់យើង ព្រោះកាលព្រះយេហូវ៉ាបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃឯង នោះឯងមិនបានសម្លាប់យើងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនេះ ឯងបានសំដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់អញ ដោយព្រោះកាលព្រះយេហូវ៉ាបានប្រគល់អញទៅក្នុងកណ្តាប់ដៃឯង នោះឯងមិនបានសំឡាប់អញទេ |
យូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាង មកឲ្យធ្វើជាភរិយារបស់សេឡាជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក យូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។
សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារខ្ញុំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតខ្ញុំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ខ្ញុំ ទៅទំលាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក
ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយអុលឡោះតាអាឡានឹងប្រទានរង្វាន់ដល់អ្នក។
ទតសួរទៀតថា៖ «តើអ្នកក្រុងកៃឡានេះនឹងប្រគល់ខ្ញុំ ព្រមទាំងអស់អ្នកដែលនៅជាមួយខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចសូលឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ពួកគេនឹងប្រគល់មែន!»។
មានគេមកជម្រាបស្តេចសូលថា ទតបានទៅដល់ក្រុងកៃឡា។ ស្តេចសូលក៏និយាយថា៖ «អុលឡោះប្រគល់វាមកក្នុងកណ្តាប់ដៃរបស់យើងហើយ ដ្បិតវាបានឃុំខ្លួនឯង ដោយចូលទៅក្នុងក្រុងដែលមានទ្វារ និងរនុក។
ស្តេចឃើញស្រាប់ហើយថា ថ្ងៃនេះ អុលឡោះតាអាឡាប្រគល់ស្តេចមកក្នុងកណ្តាប់ដៃខ្ញុំ កាលស្តេចនៅក្នុងរអាងភ្នំនេះ។ គេសុំឲ្យខ្ញុំសម្លាប់ស្តេច តែខ្ញុំមិនធ្វើតាមឡើយ។ ខ្ញុំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតអុលឡោះតាអាឡាបានតែងតាំងគាត់ជាស្តេចហើយ”។
ធម្មតាកាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកឲ្យបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀត ដោយស្រួលៗទេ។ សូមអុលឡោះតាអាឡាប្រទានរង្វាន់ដល់កូនចំពោះអំពើល្អ ដែលកូនបានប្រព្រឹត្តមកលើឪពុកនៅថ្ងៃនេះ។
សូមអុលឡោះតាអាឡាប្រព្រឹត្តចំពោះយើងតាមសេចក្តីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ថ្ងៃនេះ អុលឡោះតាអាឡាប្រគល់ស្តេចមកក្នុងកណ្តាប់ដៃខ្ញុំ តែខ្ញុំមិនព្រមលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាបានតែងតាំងឡើយ។
លោកអប៊ីសាយជម្រាបទតថា៖ «យប់នេះ អុលឡោះប្រគល់សត្រូវរបស់លោក មកក្នុងកណ្តាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតិឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្តេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។