ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 2:28 - អាល់គីតាប

យើង​ជ្រើស​រើស​ហារូន ជា​បុព្វ‌បុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​បំពេញ​មុខ‌ងារ​ជា​អ៊ីមុាំ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ​បម្រើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល យក​មក​ដុត​ជា​គូរបាន​ជូន​យើង ឲ្យ​ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​យើង​មិន​បាន​រើស​យក​គេ ពី​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​របស់​យើង ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​អាសនា​របស់​យើង ដើម្បី​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​យើង ព្រម​ទាំង​ចែក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដុត​ថ្វាយ ឲ្យ​ដល់​គ្រួសារ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ជ្រើស​រើស​អើរ៉ុន ជា​បុព្វបុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ* បម្រើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ដុត​ជា​តង្វាយ​ដល់​យើង ឲ្យ​ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​អញ​មិន​បាន​រើស​យក​គេ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​ដល់​អញ ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​ឯ​អាសនា​អញ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​អញ ព្រម​ទាំង​ចែក​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដុត​ថ្វាយ ឲ្យ​ដល់​ពួក​គ្រួ​ឰយុកោ​ឯង​ផង​ទេ​ឬ​អី

សូមមើលជំពូក



១ សាំ‌យូ‌អែល 2:28
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាពី​ណាថាន​ជម្រាប​ស្តេច​ទត​វិញ​ថា៖ «បុរស​នោះ គឺ​អ្នក​ហ្នឹង​ហើយ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា “យើង​បាន​តែង‌តាំង​អ្នក ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​យើង​ក៏​បាន​រំដោះ​អ្នក ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ដែរ។


ស្តេច​ទត​រាំ លោត​កព្ឆោង​ជូនអុលឡោះ‌តាអាឡា យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។


ត្រូវ​ហៅ​ហារូន ជា​បង​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស​របស់​គាត់ គឺ ណាដាប់ អប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល ឲ្យ​ចូល​មក​ជិត​អ្នក ដើម្បី​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ។


សម្លៀក​បំពាក់​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ គឺ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ អាវ​អេផូដ​មួយ អាវ​វែង​មួយ អាវ​ក្នុង​មួយ​ជា​អាវ​ប៉ាក់ ឆ្នួត​ក្បាល​មួយ និង​ខ្សែ​ក្រវាត់​មួយ។ ពួក​គេ​ត្រូវ​ធ្វើ​សម្លៀក​បំពាក់​សក្ការៈ​សម្រាប់​ហារូន ជា​បង​របស់​អ្នក ព្រម​ទាំង​កូនៗ​របស់​គាត់ ដើម្បី​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។


រៀង​រាល់​ព្រឹក ពេល​ហារូន​ចូល​មក​ថែ​ចង្កៀង គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។


រៀង​រាល់​ល្ងាច ក្នុង​ពេល​ដែល​គាត់​អុជ​ចង្កៀង គាត់​ក៏​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែរ។ គ្រឿង​ក្រអូប​នេះ​ត្រូវ​តែ​ដុត​ជូនអុលឡោះ‌តាអាឡា ជា​និច្ច​និរន្តរ៍ គ្រប់​ជំនាន់​តរៀង​ទៅ។


រីឯ​ជំនូន​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​លោក គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


រីឯ​ជំនូន​ដែល​នៅ​សល់ ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់ គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​ដាក់​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ​ក្នុង​ទី‌លាន​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ត្រូវ​រំលែក​ភ្លៅ​ស្តាំ​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​នោះ ជូន​ទៅ​អ៊ីមុាំ​ផង​ដែរ។


អុលឡោះ‌តាអាឡា​បង្គាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ប្រគល់​ចំណែក​ទាំង​នេះ​ដល់​ពួក​គេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​តែង‌តាំង​ជា​អ៊ីមុាំ។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​តែ​អនុវត្ត​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ»។


គាត់​និយាយ​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក អុលឡោះ‌តាអាឡា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​នរណា​ជា​អ្នក​បម្រើ​របស់​ទ្រង់ នរណា​ជា​មនុស្ស​ដ៏​វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ទ្រង់ ហើយ​ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។


អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ញែក​ពី​ជំនូន​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូនស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត​ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​បាន​ឡើយ»។


រីឯ​អ្នក​ដែល​ពាក់​អាវ​អេផូដ ដើម្បី​ទូរអា​សួរ​អុលឡោះ​នៅ​ពេល​នោះ គឺ​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​អហ៊ីទូប ត្រូវ​ជា​បង‌ប្អូន​របស់​អ៊ីកាបុដ ជា​កូន​របស់​លោក​ភីនេហាស និង​ត្រូវ​ជា​ចៅ​របស់​លោក​អេលី ដែល​ជា​អ៊ីមុាំ​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កង‌ទ័ព​ដឹង​ថា សម្តេច​យ៉ូណា‌ថាន​ចេញ​ទៅ​ទេ។


កុមារ​សាំយូ‌អែល​បំពេញ​ការ‌ងារ នៅ​ចំពោះអុលឡោះ‌តាអាឡា គាត់​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេសឯក។