និក្ខមនំ 30:8 - អាល់គីតាប8 រៀងរាល់ល្ងាច ក្នុងពេលដែលគាត់អុជចង្កៀង គាត់ក៏ត្រូវដុតគ្រឿងក្រអូបដែរ។ គ្រឿងក្រអូបនេះត្រូវតែដុតជូនអុលឡោះតាអាឡា ជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ហើយរាល់ល្ងាច ពេលគាត់ដុតចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា នៅគ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 រៀងរាល់ល្ងាច ក្នុងពេលដែលគាត់អុជចង្កៀង គាត់ក៏ត្រូវដុតគ្រឿងក្រអូបដែរ។ គ្រឿងក្រអូបនេះត្រូវតែដុតថ្វាយព្រះអម្ចាស់ជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ហើយរាល់តែល្ងាច ក្នុងកាលតែលោកអុជចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះគឺជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា សំរាប់ថ្វាយនៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ សូមមើលជំពូក |
ហារូន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងជំរំជួបអុលឡោះតាអាឡា។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងននដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាហ៊ូកុំដែលកូនចៅអ៊ីស្រអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។
យើងជ្រើសរើសហារូន ជាបុព្វបុរសរបស់អ្នក ពីក្នុងចំណោមកុលសម្ព័ន្ធទាំងអស់របស់ប្រជាជនអ៊ីស្រអែល ឲ្យបំពេញមុខងារជាអ៊ីមុាំ ដើម្បីឡើងទៅអាសនៈដុតគ្រឿងក្រអូប និងពាក់អាវអេផូដបម្រើយើង។ យើងបានចែកសាច់ដែលជនជាតិអ៊ីស្រអែល យកមកដុតជាគូរបានជូនយើង ឲ្យពូជពង្សនៃបុព្វបុរសរបស់អ្នករាល់គ្នា។
អ្នកទាំងនោះឈរនៅមុខស្តេចជម្រាបថា៖ «ស្តេចអូសៀសអើយ! ស្តេចគ្មានសិទ្ធិដុតគ្រឿងក្រអូបជូនអុលឡោះតាអាឡាឡើយ គឺមានតែក្រុមអ៊ីមុាំជាពូជពង្សរបស់ហារូនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសម្រាប់ដុតគ្រឿងក្រអូប។ សូមស្តេចចេញពីទីសក្ការៈនេះទៅ ដ្បិតស្តេចក្បត់អុលឡោះហើយស្តេចនឹងមិនទទួលកិត្តិយសអ្វីពីអុលឡោះតាអាឡាឡើយ»។