ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 2:20 - អាល់គីតាប

លោក​អេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណា​ថា៖ «សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ជូន​ទៅអុលឡោះ‌តាអាឡា!»។ បន្ទាប់​មក​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អេលី​បាន​ឲ្យ​ពរ​ដល់​លោក​អែល‌កា‌ណា និង​ប្រពន្ធ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​ស្រ្តី​នេះ ជំនួស​កូន​ដែល​នាង​បានទូល​សូម​ពី​ព្រះ‌យេហូវ៉ា» ហើយ​គេ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណា​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់ !»។ បន្ទាប់​មក ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អេលី លោក​ឲ្យ​ពរ​ដល់​អែល‌កាណា នឹង​ប្រពន្ធ​ផង​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​បាន​ពូជ‌ពង្ស ដោយ‌សារ​ស្រី​នេះ ជំនួស​កូន​នេះ​ដែល​នាង​បាន​សូម​ពី​ទ្រង់ រួច​គេ​ក៏​ត្រឡប់​វិល​ទៅ​ផ្ទះ​វិញ

សូមមើលជំពូក



១ សាំ‌យូ‌អែល 2:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ឲ្យ​ពរ​អ៊ីប្រាំ​ថា៖ «សូម​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ៊ីប្រាំ


តើ​អុលឡោះ​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរ ឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយ មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ? ទ្រង់​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី? គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ។ ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា ដែល​ខ្លួន​បាន​រៀប‌ការ​តាំង​ពី​ក្មេង​នោះ​ឡើយ។


លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីយំ ជា​ម្តាយ​ថា៖ «អុលឡោះ​បាន​ចាត់​កូន​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ កូន​នេះ​ជា​ទី​សំគាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​អុលឡោះ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។


សូមអុលឡោះ‌តាអាឡា​តប​ស្នង​មក​នាង​វិញ ស្រប​តាម​ការ​ដែល​នាង​បាន​ប្រព្រឹត្ត សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រទាន​រង្វាន់​មក​នាង​យ៉ាង​បរិបូណ៌ ព្រោះ​នាង​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ទ្រង់។


ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​មូល​នៅ​មាត់​ទ្វារ​ក្រុង​បាន​ឆ្លើយ​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ហើយ! សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​ដែល​ចូល​ក្នុង​គ្រួសារ​អ្នក បាន​ដូច​ជា​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ដែល​បាន​បង្កើត​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ! សូម​ឲ្យ​អ្នក​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ​នៅ​ភូមិ​អេប្រា‌តា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ភូមិ​បេថ្លេ‌ហិម។


នាង​ទូរអា​អង្វរ​អុលឡោះ​ដោយ​សច្ចា​ថា៖ «ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​មើល​មក​ខ្ញុំ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ ប្រសិន​បើ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ ខ្ញុំ​នឹង​យក​កូន​នោះ​មក​ជូន​ទ្រង់ ដើម្បី​ឲ្យ​នៅ​បម្រើ​ទ្រង់​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។