គេមិនរាប់រកអស់អ្នកដែលអុលឡោះ មិនពេញចិត្តនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរព កោតខ្លាចអុលឡោះតាអាឡា។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសំដីរបស់ខ្លួនជានិច្ច។
១ សាំយូអែល 19:6 - អាល់គីតាប ស្តេចសូលស្តាប់ពាក្យរបស់សម្តេចយ៉ូណាថាន ហើយមានប្រសាសន៍ថា៖ «ឪពុកសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្បជានិច្ចថា ទតមិនត្រូវស្លាប់ឡើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលក៏ស្តាប់តាមពាក្យយ៉ូណាថាន ហើយស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា៖ «ដាវីឌមិនត្រូវស្លាប់ទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលទ្រង់ព្រះសណ្ដាប់ពាក្យរបស់សម្ដេចយ៉ូណាថាន ហើយមានរាជឱង្ការថា៖ «បិតាសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ដាវីឌមិនត្រូវស្លាប់ឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូលទ្រង់ក៏ស្តាប់តាមពាក្យយ៉ូណាថាន ព្រមទាំងចេញវាចាស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា វាមិនត្រូវស្លាប់ទេ |
គេមិនរាប់រកអស់អ្នកដែលអុលឡោះ មិនពេញចិត្តនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរព កោតខ្លាចអុលឡោះតាអាឡា។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសំដីរបស់ខ្លួនជានិច្ច។
ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌ឲ្យអស់អ្នកដែលគ្មាននរណាការពារ។
ទោះបីគេស្បថ ដោយយកអុលឡោះតាអាឡា ដែលនៅអស់កល្បធ្វើជាសាក្សីក្ដី ក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
ខ្ញុំសុំស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បហើយជាម្ចាស់សង្គ្រោះជនជាតិអ៊ីស្រអែលថា បើអ្នកណាម្នាក់ប្រព្រឹត្តខុស អ្នកនោះនឹងមានទោសដល់ជីវិត ទោះបីយ៉ូណាថានជាកូនរបស់ខ្ញុំក៏ដោយ»។ នៅក្នុងជួរទ័ពទាំងមូលគ្មាននរណាម្នាក់ឆ្លើយតបទេ។
ទតបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ អុលឡោះតាអាឡាបានប្រោសប្រទានជ័យជំនះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រអែលទាំងមូល ដូចឪពុកបានឃើញ និងសប្បាយចិត្តស្រាប់ហើយ។ ហេតុអ្វីបានជាឪពុកចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ទត ដោយគ្មានមូលហេតុដូច្នេះ?»។
បន្ទាប់មក សម្តេចយ៉ូណាថានទៅហៅទតមក ហើយរៀបរាប់សេចក្តីទាំងនោះប្រាប់គាត់ រួចនាំគាត់ចូលមកជួបស្តេចសូល។ ទតក៏នៅបម្រើស្តេចសូល ដូចពីដើម។
ស្តេចសូលបានស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្បជានិច្ចថា «នាងមិនទទួលទោសអ្វី ក្នុងរឿងនោះឡើយ»។