បងៗមានចិត្តច្រណែននឹងយូសុះណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
១ សាំយូអែល 18:8 - អាល់គីតាប ពាក្យទាំងនេះធ្វើឲ្យស្តេចសូលខឹងជាខ្លាំង គាត់នឹកថា៖ «គេសរសើរទតថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ទតនៅខ្វះតែរាជ្យប៉ុណ្ណោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចសូលមានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះហឫទ័យទ្រង់ ហើយទ្រង់មានរាជឱង្ការថា៖ «គេបានរាប់ជាមួយម៉ឺនដល់ដាវីឌ តែយើងបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យទាំងនេះធ្វើឲ្យព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូលទ្រង់មានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះទ័យទ្រង់ ហើយទ្រង់មានបន្ទូលថា គេបានរាប់ជា១ម៉ឺនដល់ដាវីឌ តែអញបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះទេ |
បងៗមានចិត្តច្រណែននឹងយូសុះណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។
ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកម្តាយមកសុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្តេចអដូនីយ៉ាបែបនេះ? ម្តេចមិនសុំរាជសម្បត្តិឲ្យសម្តេចតែម្តងទៅ ដ្បិតសម្តេចជាបងរបស់ខ្ញុំស្រាប់! សូមអ្នកម្តាយប្រគល់រាជ្យនេះឲ្យសម្តេចអដូនីយ៉ា និងអ៊ីមុាំអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ!»។
ពេលលោកហាម៉ានឃើញលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំគាត់ទេនោះ គាត់ខឹងជាខ្លាំង។
ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។
កំរោលរបស់មនុស្សគឺឃោរឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ រីឯចិត្តប្រច័ណ្ឌវិញ តើនរណាអាចទប់ទល់បាន។
ខ្ញុំយល់ឃើញថា ការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំ ធ្វើឲ្យទាស់បំណងអុលឡោះតាអាឡា។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ទ្រង់ខឹងយ៉ាងខ្លាំង។ ភ្លើងរបស់អុលឡោះតាអាឡាក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។
បាឡាមពោលទៅកាន់ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំពុំដឹងថា អ្នកស្ថិតនៅតាមផ្លូវពីមុខខ្ញុំទេ។ ឥឡូវនេះ ប្រសិនបើអ្នកមិនពេញចិត្តឲ្យខ្ញុំទៅទេ នោះខ្ញុំបកក្រោយវិញ»។
តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគីតាបឥតបានការអ្វីទេឬ គឺថា អុលឡោះស្រឡាញ់រសរបស់ទ្រង់ដែលទ្រង់ប្រទាន ឲ្យមកនៅក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។
ឥឡូវនេះ រាជ្យរបស់លោកមិនអាចគង់វង្សបានឡើយ អុលឡោះតាអាឡាស្វែងរកមនុស្សម្នាក់ ដែលបំពេញតាមបំណងទាំងប៉ុន្មានរបស់ទ្រង់ រួចតែងតាំងឲ្យធ្វើជាមេដឹកនាំលើប្រជារាស្ត្ររបស់ទ្រង់ ព្រោះលោកមិនបានធ្វើតាមបទបញ្ជា ដែលអុលឡោះតាអាឡាបានបង្គាប់មកទេ»។
សាំយូអែលជម្រាបស្តេចថា៖ «ថ្ងៃនេះ អុលឡោះតាអាឡាដកហូតអំណាចចេញពីស្តេច លែងឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទៀតហើយ ទ្រង់ប្រគល់រាជ្យនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងអ្នក។
សាំយូអែលយកស្នែងប្រេងមក ហើយតែងតាំងទត នៅចំពោះមុខបងៗ។ រសរបស់អុលឡោះតាអាឡាមកសណ្ឋិតលើទត ចាប់តាំងពីពេលនោះមក។ បន្ទាប់មក សាំយូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។
ស្តេចសូលបានប្រាប់សម្តេចយ៉ូណាថានជាកូន ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលគាត់ចង់សម្លាប់ទត។ ប៉ុន្តែ សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល ស្រឡាញ់ទតណាស់។
តោងដឹងថា ដរាបណាកូនលោកអ៊ីសាយនៅមានជីវិតលើផែនដី នោះឯងច្បាស់ជាមិនអាចឡើងសោយរាជ្យបានឡើយ។ ដូច្នេះ ចូរចាត់គេឲ្យទៅចាប់វានាំមកឲ្យអញនៅទីនេះ ដ្បិតវាត្រូវតែស្លាប់»។