ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក យ៉ាងរីករាយថា៖ «ស្តេចសូលប្រហារបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់»។
កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា៖ «សូលបានសម្លាប់ទាំងពាន់ ដាវីឌទាំងម៉ឺន»។
ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖ «ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។
កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា សូលទ្រង់បានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន
ពលទ័ពជម្រាបថា៖ «ស្តេចមិនត្រូវទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្តាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯស្តេច មានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះ គួរតែស្តេចនៅក្នុងទីក្រុងចាំជួយយើងខ្ញុំវិញ»។
នេះជាពាក្យបណ្តាំចុងក្រោយបង្អស់ របស់ស្តេចទត។ នេះជាបន្ទូលរបស់អុលឡោះ ថ្លែងដោយស្តេចទត ជាកូនរបស់លោកអ៊ីសាយ ជាមនុស្សដែលអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតលើកតម្កើង ជាស្តេចដែលអុលឡោះជាម្ចាស់របស់ណាពីយ៉ាកកូប បានតែងតាំង ជាស្តេចដែល ប្រជាជនអ៊ីស្រអែលតែងតែច្រៀងសរសើរ។
ស្តេចទត និងប្រជាជនអ៊ីស្រអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះអុលឡោះតាអាឡា គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។
សាទីម៉ារៀមបន្លឺសំឡេងច្រៀងថា៖ «ចូរច្រៀងជូនអុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!»។
ពួកអ្នកបម្រើរបស់ស្តេចអគីសជម្រាបស្តេចថា៖ «អ្នកនេះគឺទតជាស្តេចស្រុកអ៊ីស្រអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ស្តេចសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់»។
ពាក្យទាំងនេះបានធ្វើឲ្យទតរន្ធត់ចិត្ត ហើយខ្លាចស្តេចអគីស ជាស្តេចក្រុងកាថយ៉ាងខ្លាំង។
គឺទតនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា: “ស្តេចសូលប្រហារបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់”»។