Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:12 - អាល់គីតាប

12 ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ទត​រន្ធត់​ចិត្ត ហើយ​ខ្លាច​ស្តេច​អគីស ជា​ស្តេច​ក្រុង​កាថ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដាវីឌ​ក៏​កំណត់​ទុក​ពាក្យ​ទាំង​នោះ​នៅ​តែ​ក្នុង​ចិត្ត ហើយ​មាន​សេចក្ដី​ភ័យ​ដោយ​ព្រោះ​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​លោក​ដាវីឌ​រន្ធត់​ចិត្ត ហើយ​ខ្លាច​ព្រះ‌បាទ​អគីស ជា​ស្ដេច​ក្រុង​កាថ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដាវីឌ​ក៏​កំណត់​ទុក​ពាក្យ​ទាំង​នោះ នៅ​តែ​ក្នុង​ចិត្ត ហើយ​មាន​សេចក្ដី​ភ័យ​ដោយ​ព្រោះ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​ខ្លាំង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​គាត់ អំពី​ភរិយា​របស់​គាត់ គាត់​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ គាត់​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​គាត់​ឡើយ ព្រោះ​គាត់​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​គាត់ ដ្បិត​រ៉ហ្វ៊ីកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។


ខ្ញុំ​រក្សា​បន្ទូល​របស់​ទ្រង់ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​ទ្រង់។


ខ្ញុំ​បាន​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច ទាំង​អម្បាល‌ម៉ាន។


ឱ​អុលឡោះ​អើយ នៅ​ថ្ងៃ​ខ្ញុំ​ភ័យ​ខ្លាច ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់។


រីឯ​នាង​ម៉ារីយំ​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ដ ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។


បន្ទាប់​មក អ៊ីសា​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​ឪពុក‌ម្តាយ​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ ម្តាយ​របស់​អ៊ីសា​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ដ។


ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​រីក‌រាយ​ថា៖ «ស្តេច​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​ទត​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។


នៅ​ថ្ងៃ​ដដែល​នោះ ទត​រត់​គេច​ខ្លួន​ចេញ​ពី​ស្តេច​សូល ហើយ​ទៅ​ជួប​ស្តេច​អគីស នៅ​ក្រុង​កាថ។


គាត់​ធ្វើ​ជា​វិកល‌ចរិត​នៅ​ចំពោះ​មុខ​ជន‌ជាតិ​ភីលី‌ស្ទីន។ ពេល​ពួក​គេ​ចាប់​គាត់ គាត់​សំដែង​អាការៈ​លេលា ដោយ​លើក​ដៃ​គូស​វាស​ជា​សញ្ញា​នៅ​តាម​សន្លឹក​ទ្វារ ព្រម​ទាំង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម