ពេលនោះ ស្តេចហ្វៀរ៉អ៊ូនដោះចិញ្ចៀនពីដៃគាត់ ពាក់ឲ្យយូសុះ ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យយូសុះ និងយកខ្សែកមាសមួយខ្សែពាក់ឲ្យគាត់ថែមទៀតផង
១ សាំយូអែល 18:4 - អាល់គីតាប សម្តេចយ៉ូណាថានបានដោះអាវធំរបស់សម្តេច មកបំពាក់ឲ្យទត ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្តេច ឲ្យគាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ដោះអាវដែលលោកពាក់ ប្រគល់ឲ្យដល់ដាវីឌ ព្រមទាំងសម្លៀកបំពាក់របស់លោក ដាវ ធ្នូ និងខ្សែក្រវាត់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចយ៉ូណាថានបានដោះអាវធំរបស់សម្ដេចមកបំពាក់ឲ្យដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច ឲ្យដាវីឌដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ដោះអាវដែលលោកពាក់ ប្រគល់ឲ្យដល់ដាវីឌ ព្រមទាំងសំលៀកបំពាក់របស់លោក នឹងដាវ ធ្នូ ហើយនឹងខ្សែក្រវាត់ផង |
ពេលនោះ ស្តេចហ្វៀរ៉អ៊ូនដោះចិញ្ចៀនពីដៃគាត់ ពាក់ឲ្យយូសុះ ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យយូសុះ និងយកខ្សែកមាសមួយខ្សែពាក់ឲ្យគាត់ថែមទៀតផង
ធ្នូរបស់សម្តេចយ៉ូណាថានឥតរេថយឡើយ ហើយដាវរបស់ស្តេចសូល ក៏មិនស៊កចូលស្រោមវិញដែរ ដរាបណាមិនបានបង្ហូរឈាមសត្រូវ និងសម្លាប់ ទាហានដ៏ខ្លាំងពូកែរបស់ពួកគេទេនោះ។
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
មានខ្សែក្រវាត់នៅជុំវិញចង្កេះ មានឆ្នួតដ៏ឆើតឆាយរុំជុំវិញក្បាល។ រូបទាំងនោះមានទំនងជាមេដឹកនាំ និងមានទ្រង់ទ្រាយជាជនជាតិបាប៊ីឡូននៅស្រុកខាល់ដេ ដែលជាមាតុភូមិរបស់ពួកគេ។
ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើងមកពាក់ឲ្យផង។
អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។
ស្តេចសូលយកអាវសឹករបស់ខ្លួនផ្ទាល់ មកបំពាក់ឲ្យទត គឺគាត់យកមួកលង្ហិន មកបំពាក់លើក្បាល ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។
គ្រប់សមរភូមិដែលស្តេចសូលចាត់ឲ្យទៅ ទតតែងតែទទួលជោគជ័យជានិច្ច។ ស្តេចសូលតែងតាំងទតឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងអ្នកបម្រើរបស់ស្តេចសូល ពេញចិត្តនឹងគាត់គ្រប់ៗគ្នា។