ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
១ សាំយូអែល 17:55 - អាល់គីតាប កាលស្តេចសូលឃើញទតចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន គាត់ក៏សួរលោកអប៊ីនើរជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរឆ្លើយតបវិញថា៖ «បាទខ្ញុំមិនដឹងទាល់តែសោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្ដេចសូលឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា៖ «អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា?» អ័ប៊ីនើរទូលឆ្លើយថា៖ «ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសូលឃើញដាវីឌចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន ទ្រង់ក៏សួរលោកអប៊ីនើរ ជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរទូលតបវិញថា៖ «ព្រះករុណាថ្លៃវិសេស ទូលបង្គំមិនដឹងទាល់តែសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលសូលទ្រង់ឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា អ័ប៊ីនើរទូលឆ្លើយថា ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ |
ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូរអាអង្វរអុលឡោះតាអាឡា កាលពីមុន នៅទីនេះជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។
ភរិយារបស់ស្តេចសូលឈ្មោះអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្តេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ស្តេចសូល។
លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ អុលឡោះតាអាឡាមានបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរតែងតាំងគេចុះ!»។
ទតយកក្បាលជនភីលីស្ទីននោះ មកក្រុងយេរូសាឡឹម ហើយយកគ្រឿងសាស្ត្រាវុធរបស់វា មកទុកក្នុងតង់ត៍របស់ខ្លួន។
ស្តេចបានសាកសួរថា៖ «អ្នកកំលោះអើយ! តើអ្នកជាកូននរណា?»។ ទតប្រាប់ថា៖ «ខ្ញុំជាកូនរបស់លោកអ៊ីសាយ ជាអ្នកបម្រើរបស់ស្តេច នៅភូមិបេថ្លេហិម»។
ពេលនោះ ទតចេញដំណើរទៅដល់ជំរំរបស់ស្តេចសូល។ គាត់ឃើញកន្លែងដែលស្តេចសម្រាន្ត ហើយឃើញកន្លែងដែលលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងជាមេទ័ពរបស់ស្តេចសម្រាន្តដែរ។ ស្តេចសូលសម្រាន្តនៅកណ្តាលជំរំ ហើយពលទ័ពបោះជំរំជុំវិញ។