ម៉ូសា និងហារូន ជាអ៊ីមុាំបម្រើអុលឡោះ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកទ្រង់ ពេលអ្នកទាំងនោះអង្វររកអុលឡោះតាអាឡា ទ្រង់ឆ្លើយតបមកពួកគាត់វិញ ។
១ សាំយូអែល 12:17 - អាល់គីតាប ពេលនេះ ជារដូវចម្រូតមែនឬទេ? ខ្ញុំនឹងសូមអង្វរអុលឡោះតាអាឡា ទ្រង់ធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងបំណងអុលឡោះតាអាឡា ដោយសុំឲ្យមានស្តេចម្នាក់សោយរាជ្យលើអ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើនេះមិនមែនជារដូវចម្រូតស្រូវភោជ្ជសាលីទេឬ? តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យព្រះអង្គបានធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនេះជារដូវចម្រូតមែនឬទេ? ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ព្រះអង្គធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដោយសុំឲ្យមានស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅរដូវនេះ តើមិនមែនជាចំរូតនៃស្រូវភោជ្ជសាលីទេឬអី តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យទ្រង់បានធ្វើឲ្យមានផ្គរលាន់ នឹងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ |
ម៉ូសា និងហារូន ជាអ៊ីមុាំបម្រើអុលឡោះ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកទ្រង់ ពេលអ្នកទាំងនោះអង្វររកអុលឡោះតាអាឡា ទ្រង់ឆ្លើយតបមកពួកគាត់វិញ ។
លុះស្អែកឡើង ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅជួបអុលឡោះតាអាឡាម្តងទៀត។ ប្រហែលជាខ្ញុំអាចសូមទ្រង់លើកលែងទោស ឲ្យអ្នករាល់គ្នាបានរួចពីបាប»។
លើកមនុស្សខ្លៅឲ្យមានកិត្តិយសមិនទំនងទេ គឺប្រៀបដូចជាមេឃធ្លាក់ព្រឹល នៅរដូវក្ដៅ និងដូចភ្លៀងនៅរដូវចម្រូត។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសា និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់អោនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ!
នៅថ្ងៃដែលអុលឡោះតាអាឡា ប្រទានឲ្យជនជាតិអ៊ីស្រអែលមានជ័យជំនះលើជនជាតិអាម៉ូរី យ៉ូស្វេសូមអុលឡោះតាអាឡា ហើយនិយាយនៅចំពោះមុខប្រជាជនអ៊ីស្រអែលថា៖ «ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម នៅលើក្រុងគីបៀនទៅ! ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម នៅលើជ្រលងភ្នំអៃយ៉ាឡូនទៅ»។
ដូច្នេះ នេះនែ៎ ស្តេចដែលអ្នករាល់គ្នាបានជ្រើសរើស ស្តេចដែលអ្នករាល់គ្នាសុំ! អុលឡោះតាអាឡាប្រទានស្តេចនោះមកអ្នករាល់គ្នាហើយ!
ប្រជាជនទាំងនោះជម្រាបសាំយូអែលថា៖ «សូមលោកជួយអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់លោកក្នុងនាមយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំឲ្យមានស្តេច»។
អស់អ្នកដែលប្រឆាំងនឹងអុលឡោះតាអាឡា មុខជាត្រូវអន្តរាយ ទ្រង់ធ្វើឲ្យមានរន្ទះពីលើមេឃ បាញ់ចំពួកគេ។ អុលឡោះតាអាឡានឹងវិនិច្ឆ័យទោសផែនដីទាំងមូល ទ្រង់ប្រទានកម្លាំងដល់ស្តេច ដែលទ្រង់ជ្រើសរើស ព្រមទាំងប្រទានអំណាចដល់ស្តេច ដែលទ្រង់បានតែងតាំង»។
សាំយូអែលនិយាយថា៖ «ចូរប្រមូលផ្តុំជនជាតិអ៊ីស្រអែលទាំងអស់ នៅមីសប៉ា រួចហើយខ្ញុំនឹងសូមអង្វរអុលឡោះតាអាឡា ឲ្យអ្នករាល់គ្នា»។
ពេលឮពួកអះលីជំអះពោលថា «សូមតែងតាំងឲ្យមានស្តេចមួយនាក់សោយរាជ្យលើយើងខ្ញុំ» ដូច្នេះ សាំយូអែលមិនសប្បាយចិត្តទេ គាត់ក៏ទូរអាអង្វរអុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលតបមកថា៖ «ចូរស្តាប់តាមពាក្យសំដីទាំងប៉ុន្មានរបស់ប្រជាជនដែលបានទាមទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់ចោល គឺយើងទេតើដែលពួកគេបោះបង់ចោល ពួកគេមិនចង់ឲ្យយើងសោយរាជ្យលើពួកគេទៀតឡើយ។