ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 1:21 - អាល់គីតាប

ក្រោយ​មក លោក​អែល‌កាណា​ជា​ប្ដី បាន​នាំ​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា យក​គូរបាន​ប្រចាំ​ឆ្នាំ​ទៅ​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​លា​បំណន់​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោកអែល‌កា‌ណា​ជា​ប្តី និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា ក៏​នាំ​គ្នា​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា តាម​ដែល​ធ្លាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​រាល់​ឆ្នាំ ហើយ​ក៏​លា​បំណន់​របស់​គាត់​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក លោក​អែលកា‌ណា ជា​ប្ដី បាន​នាំ​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា យក​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អែល‌កាណា ជា​ប្ដី​នាង ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់ ក៏​នាំ​គ្នា​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា តាម​ដែល​ធ្លាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​រាល់​តែ​ឆ្នាំ ហើយ​នឹង​លា​បំណន់​របស់​គាត់​ទៅ

សូមមើលជំពូក



១ សាំ‌យូ‌អែល 1:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​បាន​ជ្រើស​រើស​គាត់ ដើម្បី​ណែ​នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​ប្រោស​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក​អំពី​គាត់»។


ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់ អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។ តើ​ដល់​ពេល​ណា​ទើប​ទ្រង់ មក​រក​ខ្ញុំ? ខ្ញុំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។


ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ជំនូន​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់ គឺ​មាន​គូរបាន​ដុត ជំនូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស និង​ជំនូន​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ជូនអុលឡោះ‌តាអាឡា។


ត្រូវ​យក​គូរបាន​ដុត ជូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស ជំនូន​លា​បំណន់ ឬ​ជំនូន​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា​ទៅ​ជូន​អុលឡោះ​នៅ​កន្លែង​នោះ។


ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើអុលឡោះ‌តាអាឡា​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា»។


រៀង​រាល់​ឆ្នាំ លោក​អែល‌កាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ស៊ីឡូ ព្រម​ទាំង​ធ្វើ​គូរបាន​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូប‌នី និង​លោក​ភីនេ‌ហាស ធ្វើ​ជា​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា នៅ​ស៊ីឡូ។


រៀង​រាល់​ឆ្នាំ ម្តាយ​តែងតែ​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ធ្វើ​គូរបាន​ប្រចាំ​ឆ្នាំ។