ការចាប់ឆ្នោតត្រូវលើលោកសេលេមា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មកគេចាប់ឆ្នោតត្រូវលើលោកសាការីយ៉ា ជាកូនរបស់គាត់ដែលជាទីប្រឹក្សាមួយនាក់ដ៏ចំណាន។ លោកសាការីយ៉ាត្រូវយាមទ្វារប៉ែកខាងជើង។
១ របាក្សត្រ 9:21 - អាល់គីតាប លោកសាការីយ៉ាជាកូនរបស់លោកមសេលេមា ជាឆ្មាំទ្វារជំរំជួបអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសាការី ជាកូនមសេលេមា គាត់ជាអ្នកឆ្មាំទ្វារត្រសាលជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាការីជាកូនរបស់លោកមសេលេមា ជាឆ្មាំទ្វារពន្លាជួបព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសាការី ជាកូនមសេលេមា គាត់ជាអ្នកឆ្មាំទ្វារនៃត្រសាលជំនុំ |
ការចាប់ឆ្នោតត្រូវលើលោកសេលេមា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មកគេចាប់ឆ្នោតត្រូវលើលោកសាការីយ៉ា ជាកូនរបស់គាត់ដែលជាទីប្រឹក្សាមួយនាក់ដ៏ចំណាន។ លោកសាការីយ៉ាត្រូវយាមទ្វារប៉ែកខាងជើង។
កូនរបស់លោកមសេលេមា គឺលោកសាការីយ៉ាជាកូនច្បង លោកយេឌីអែលជាកូនបន្ទាប់ លោកសេបាឌាជាកូនទីបី លោកយ៉ាតនាលជាកូនទីបួន