ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:44 - អាល់គីតាប

នៅ​ខាង​ឆ្វេង​មាន​កូន​ចៅ​របស់​លោក​ម៉្រារី ដែល​ជា​ក្រុម​ចំរៀង ដឹក​នាំ​ដោយ​លោក​អេថាន​ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ខាង​ឆ្វេង មាន​ពួក​កូន​ចៅ​ម្រ៉ារី ជា​បង‌ប្អូន​គេ គឺ​អេថាន​ជា​កូន​គីស៊ី ដែល​ជា​កូន​អាប់ឌី អាប់ឌី​ជា​កូន​ម៉ាលូក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ខាង​ឆ្វេង​មាន​កូន​ចៅ​របស់​លោក​ម៉្រារី ដែល​ជា​ក្រុម​ចម្រៀង ដឹក​នាំ​ដោយ​លោក​អេថាន​ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​ខាង​ឆ្វេង មាន​ពួក​កូន​ចៅ​ម្រ៉ារី ជា​បង​ប្អូន​គេ គឺ​អេថាន ជា​កូន​គីស៊ី ដែល​ជា​កូន​អាប់ឌីៗ​ជា​កូន​ម៉ាលូក

សូមមើលជំពូក



១ របា‌ក្សត្រ 6:44
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​លេវី​បាន​ចាត់​គ្នា​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​លោក​ហេ‌ម៉ាន​ជា​កូន​របស់​លោក​យ៉ូ‌អែល ហើយ​ក្នុង​ចំណោម​បង​ប្អូន​របស់​គាត់ មាន​លោក​អេសាភ​ជា​កូន​របស់​លោក​បេរេ‌គា បន្ទាប់​មក ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​ម៉្រារី ជា​បង​ប្អូន​របស់​ពួក​គេ មាន​លោក​អេថាន ជា​កូន​របស់​លោក​គូសា‌យ៉ា។


ស្តេច​ទត និង​ពួក​មេ‌ទ័ព​បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេ‌ម៉ាន និង​កូន​ចៅ​លោក​យេឌូ‌ថិន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចំរៀង មាន​ដូច​ត​ទៅ:


រីឯ​កូន​ចៅ​របស់​លោក​យេឌូ‌ថិន​មាន លោក​កេដា‌លា លោក​សេរី លោក​យេសា‌យ៉ា លោក​ហាសាប‌យ៉ា លោក​ម៉ាធិ‌ធា និង​លោក​ស៊ីម៉ាយ។ អ្នក​ទាំង​ប្រាំ​មួយ​នាក់​នេះ ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេឌូ‌ថិន​ជា​ឪពុក ដែល​ច្រៀង​ថ្លែង​បន្ទូល ដោយ​ប្រគំ​ពិណ​លើក​តម្កើង និង​សរសើរអុលឡោះ‌តាអាឡា។


ពួក​គេ​ច្រៀង​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក ទាំង​ប្រគំ​ស្គរ ឃឹម និង​ពិណ កំដរ​ផង។ ពួក​គេ​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះ។ លោក​អេសាភ លោក​យេឌូ‌ថិន និង​លោក​ហេ‌ម៉ាន​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្តេច។


លោក​ស៊ីម៉ាយ​ជា​កូន​របស់​លោក​យ៉ាហាត់ លោក​យ៉ាហាត់​ជា​កូន​របស់​លោក​គើសុន លោក​គើសុន​ជា​កូន​របស់​លោក​លេវី។


លោក​ម៉ាលូក​ជា​កូន​របស់​លោក​ហា‌សាប‌យ៉ា លោក​ហា‌សាប‌យ៉ា​ជា​កូន​របស់​លោក​អម៉ា‌ស៊ា លោក​អម៉ា‌ស៊ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា


ខ្ញុំ​នឹង​ច្រៀង​សរសើរ​ចិត្ត មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា រហូត​ត​ទៅ។ ខ្ញុំ​នឹង​ប្រកាស​អំពី​ចិត្ត​ស្មោះ‌ស្ម័គ្រ របស់​ទ្រង់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។