Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ហើយ​នៅ​ខាង​ឆ្វេង មាន​ពួក​កូន​ចៅ​ម្រ៉ារី ជា​បង​ប្អូន​គេ គឺ​អេថាន ជា​កូន​គីស៊ី ដែល​ជា​កូន​អាប់ឌីៗ​ជា​កូន​ម៉ាលូក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 នៅ​ខាង​ឆ្វេង មាន​ពួក​កូន​ចៅ​ម្រ៉ារី ជា​បង‌ប្អូន​គេ គឺ​អេថាន​ជា​កូន​គីស៊ី ដែល​ជា​កូន​អាប់ឌី អាប់ឌី​ជា​កូន​ម៉ាលូក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 នៅ​ខាង​ឆ្វេង​មាន​កូន​ចៅ​របស់​លោក​ម៉្រារី ដែល​ជា​ក្រុម​ចម្រៀង ដឹក​នាំ​ដោយ​លោក​អេថាន​ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក

សូមមើលជំពូក ចម្លង

អាល់គីតាប

44 នៅ​ខាង​ឆ្វេង​មាន​កូន​ចៅ​របស់​លោក​ម៉្រារី ដែល​ជា​ក្រុម​ចំរៀង ដឹក​នាំ​ដោយ​លោក​អេថាន​ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:44
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​លេវី​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក​នេះ គឺ​ហេម៉ាន ជា​កូន​យ៉ូអែល ហើយ​ក្នុង​ពួក​បង​ប្អូន​របស់​លោក គឺ​អេសាភ ជា​កូន​រេបេគា ឯ​ក្នុង​ពួក​ម្រ៉ារី ជា​បង​ប្អូន​លោក គឺ​អេថាន ជា​កូន​គូសាយ៉ា


ដាវីឌ នឹង​ពួក​មេ‌ទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន នឹង​យេឌូថិន​ខ្លះ ចេញ​ទុក​សំរាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ នឹង​ឈឹង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច្នេះ


ខាង​ឯ​យេឌូថិន ពួក​កូន​ចៅ​លោក គឺ​កេដាលា សេរី យេសាយ៉ា ហាសាបយ៉ា ម៉ាធិធា នឹង​ស៊ីម៉ាយ ទាំង​អស់​មាន​៦​នាក់ គេ​កាន់​ស៊ុង​នៅ​ក្នុង​បង្គាប់​យេឌូថិន ជា​ឪពុក​គេ ដែល​ជា​អ្នក​ពោល​ពំនោល ដោយ​ពាក្យ​អរ​ព្រះ‌គុណ នឹង​ពាក្យ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា


អ្នក​ទាំង​នោះ​សុទ្ធ​តែ​នៅ​ក្នុង​បង្គាប់​របស់​ឪពុក សំរាប់​ការ​ចំរៀង​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដោយ​លេង​ឈឹង ពិណ នឹង​ស៊ុង ដើម្បី​ធ្វើ​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ ឯ​អេសាភ យេឌូថិន នឹង​ហេម៉ាន លោក​នៅ​ក្នុង​បង្គាប់​របស់​ស្តេច


ស៊ីម៉ាយ ជា​កូន​យ៉ាហាត យ៉ាហាត ជា​កូន​គើសុនៗ ជា​កូន​លេវី


ម៉ាលូក​ជា​កូន​ហាសាបយ៉ាៗ ជា​កូន​អ័ម៉ាស៊ាៗ ជា​កូន​ហ៊ីល‌គីយ៉ា


ទូលបង្គំ​នឹង​ច្រៀង​ពី​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ដរាប មាត់​ទូលបង្គំ​នឹង​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​ស្មោះ‌ត្រង់ របស់​ទ្រង់ រហូត​ដល់​អស់​ទាំង​ដំណ​ត​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម