ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 27:33 - អាល់គីតាប

លោក​អហ៊ី‌ថូផែល ក៏​ជា​ទី​ប្រឹក្សា​របស់​ស្តេច​ដែរ។ លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើគី ជា​មិត្ត​របស់​ស្តេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ័ហ៊ី‌ថូផែល ជា​អ្នក​ដែល​ជួយ​គំនិត​ដល់​ស្តេច ហើយ​ហ៊ូសាយ ជា​ពួក​អើគី ជា​អ្នក​ជិត​ស្និទ្ធ​នឹង​ស្តេច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អហ៊ី‌ថូផែល​ក៏​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ដែរ។ លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើគី ជា​មិត្ត​របស់​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ហ៊ី‌ថូ‌ផែល ជា​អ្នក​ដែល​ជួយ​គំនិត​ដល់​ស្តេច ហើយ​ហ៊ូសាយ ជា​ពួក​អើគី ជា​អ្នក​ជិត​ស្និទ្ធ​នឹង​ស្តេច

សូមមើលជំពូក



១ របា‌ក្សត្រ 27:33
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​សម្តេច​អាប់‌សាឡុម​កំពុង​តែ​ធ្វើ​គូរបាន សម្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក​អហ៊ី‌ថូផែល ជា​អ្នក​ស្រុក​គីឡោ។ ដូច្នេះ ចំនួន​មនុស្ស​ដែល​ចូល​រួម​បះ‌បោរ​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម បាន​កើន​ច្រើន​ឡើង ហើយ​មាន​កម្លាំង​រឹត​តែ​ខ្លាំង​ឡើង​ដែរ។


ពេល​ស្តេច​ទត​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​ថ្វាយ‌បង្គំ​អុលឡោះ ស្រាប់​តែ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី មក​ជួប​គាត់ ដោយ​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល​ផង។


លោក​ហ៊ូសាយ ជា​មន្ត្រី​ជំនិត​របស់​ស្តេច​ទត បាន​វិល​ចូល​ទៅ​ក្រុង​វិញ ចំ​ពេល​ដែល​សម្តេច​អាប់‌សា‌ឡុម​ចូល​ទី‌ក្រុង​ដែរ។


នៅ​គ្រា​នោះ យោបល់​របស់​លោក​អហ៊ី‌ថូផែល​មាន​ឥទ្ធិ‌ពល​ដូច​បន្ទូល​របស់​អុលឡោះ​ដែរ។ ស្តេច​ទត និង​ស្តេច​អាប់‌សា‌ឡុម​តែងតែ​ធ្វើ​តាម​យោបល់​ទាំង​ប៉ុន្មាន​របស់​គាត់។


ចំណែក​ឯ​លោក​អហ៊ី‌ថូផែល​វិញ ដោយ​ឃើញ​ថា គេ​មិន​ធ្វើ​តាម​យោបល់​របស់​គាត់ គាត់​ក៏​ចង​កែប​លា ហើយ​ឡើង​ជិះ​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​គាត់។ គាត់​ផ្តែ‌ផ្តាំ​គ្រួសារ ហើយ​ចង​ក​សម្លាប់​ខ្លួន​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​ឪពុក​របស់​គាត់។


លោក​អសារា ជា​កូន​របស់​ណាថាន់ ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិ‌ភូ។ លោក​សាប៊ូដ ជា​កូន​របស់​ណាថាន​ជា​អ៊ីមុាំ និង​ជា​មន្ត្រី​ជំនិត​របស់​ស៊ូឡៃ‌ម៉ាន។


លោក​យ៉ូណា‌ថាន ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ស្តេច​ទត មាន​នាទី​ជា​ទី​ប្រឹក្សា​របស់​ស្តេច។ លោក​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ជ្រៅ​ជ្រះ។ លោក​យេហ៊ី‌អែល ជា​កូន​របស់​លោក​ហាក់‌មូនី ជា​គ្រូ​បាធ្យាយ​បុត្រ​របស់​ស្តេច។


គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំ ជា​អ្នក​ជិត‌ស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។


«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​អ្នក​គង្វាល ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។