១ របាក្សត្រ 24:24 - អាល់គីតាប កូនចៅរបស់លោកអ៊ូស៊ាលមាន លោកមីកា។ ក្នុងចំណោមកូនចៅរបស់លោកមីកា មានលោកសាមៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូនរបស់អ៊ូស៊ាល គឺមីកា កូនរបស់មីកា គឺសាមារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអ៊ូស៊ាលមាន លោកមីកា។ ក្នុងចំណោមកូនចៅរបស់លោកមីកាមាន លោកសាមៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់អ៊ូស៊ាល គឺមីកា កូនរបស់មីកា គឺសាមារ |
រីឯកូនចៅរបស់លោកហេប្រូនមាន លោកយេរីយ៉ាជាកូនទីមួយ លោកអម៉ារាជាកូនទីពីរ លោកយ៉ាហាសៀលជាកូនទីបី និងលោកយេកាមាមជាកូនទីបួន។
ពួកអ៊ីមុាំ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងដំណាក់របស់អុលឡោះហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយកូន ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់កូនដែរ»។
ក្រុមលេវី និងប្រជាជនយូដាទាំងមូល នាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់អ៊ីមុាំយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃឈប់សម្រាក ទាំងអ្នកមិនត្រូវវេនយាម ដ្បិតអ៊ីមុាំយេហូយ៉ាដាមិនឲ្យក្រុមណាមួយនៅទំនេរឡើយ។
ស្តេចហេសេគាបានតែងតាំងក្រុមអ៊ីមុាំ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមអ៊ីមុាំ និងក្រុមលេវីដែលបំពេញមុខងារធ្វើគូរបានដុតទាំងមូល និងគូរបានមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងម៉ាស្ជិទ អ្នកចំរៀងសម្រាប់លើកតម្កើងអុលឡោះតាអាឡា និងអ្នកយាមទ្វារជំរំរបស់អុលឡោះតាអាឡា។
គេបានតែងតាំងក្រុមអ៊ីមុាំតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗ តាមមុខងារ ដែលពួកគេបំពេញជូនអុលឡោះនៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគីតាបរបស់ណាពីម៉ូសា។