១ របាក្សត្រ 24:20 - អាល់គីតាប រីឯកូនចៅលេវីឯទៀតៗមានដូចតទៅ: ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមមាន លោកសេបួល និងក្នុងចំណោមកូនចៅរបស់លោកសេបួលមាន លោកយេដេយ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកកូនចៅលេវីដែលនៅសល់ គឺក្នុងពួកកូនរបស់អាំរ៉ាម មានសេបួល ក្នុងពួកកូនរបស់សេបួល មានយេដាយ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនចៅលេវីឯទៀតៗមានដូចតទៅ: ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមមាន លោកសេបួល និងក្នុងចំណោមកូនចៅរបស់លោកសេបួលមាន លោកយេដេយ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅលេវីដែលសល់នៅ គឺក្នុងពួកកូនរបស់អាំរ៉ាម មានសេបួល ក្នុងពួកកូនរបស់សេបួល មានយេដាយ៉ា |
អ្នកទាំងនេះបានទទួលភារកិច្ច តាមមុខងាររបស់ខ្លួន ចូលទៅបម្រើការងារក្នុងដំណាក់របស់អុលឡោះតាអាឡា ស្របតាមក្បួនច្បាប់ ដែលណាពីហារូន ជាបុព្វបុរសរបស់ពួកគេបានចែងទុក ដូចអុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែលបានបង្គាប់មកគាត់។
មានលោកសេបួលជាពូជពង្សរបស់លោកគើរសុន កូនរបស់ណាពីម៉ូសាជាអភិរក្សលើទ្រព្យសម្បត្តិទាំងនោះ។
គេជំរឿនអ៊ីមុាំតាមក្រុមគ្រួសាររបស់ខ្លួន រីឯក្រុមលេវីគេជំរឿនអ្នកដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ តាមក្រុមតាមជាន់ថ្នាក់របស់ខ្លួន។