សូមជម្រាបស្តេច! ឥឡូវនេះ ប្រជាជនអ៊ីស្រអែលរង់ចាំតែស្តេចប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីស្តេច។
១ របាក្សត្រ 22:8 - អាល់គីតាប ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលមកកាន់ឪពុកថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់យើងថា "អ្នកបានកម្ចាយឈាមជាច្រើន ហើយមានចម្បាំងច្រើន ឯងមិនត្រូវស្អាងព្រះវិហារសម្រាប់ឈ្មោះយើងទេ ព្រោះបានកម្ចាយឈាមជាច្រើននៅលើផែនដី នៅចំពោះយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតាថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អញថា ឯងបានកំចាយឈាមជាច្រើន ហើយបានច្បាំងចំបាំងយ៉ាងធំ មិនត្រូវឲ្យឯងស្អាងព្រះវិហារ សំរាប់ឈ្មោះអញទេ ពីព្រោះបានកំចាយឈាមជាច្រើន នៅលើផែនដី នៅចំពោះអញ |
សូមជម្រាបស្តេច! ឥឡូវនេះ ប្រជាជនអ៊ីស្រអែលរង់ចាំតែស្តេចប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីស្តេច។
ស៊ូឡៃម៉ានបង្គាប់ឲ្យគេគាស់ថ្មធំៗ យកមកដាប់យ៉ាងល្អប្រណីត សម្រាប់ធ្វើគ្រឹះដំណាក់។
«ស្តេចជ្រាបហើយថា ព្រោះតែសង្គ្រាមកើតមានឥតស្រាកស្រាន្តពីគ្រប់ទិសទី ស្តេចទតជាបិតារបស់ខ្ញុំ ពុំអាចសង់ដំណាក់ជូនអុលឡោះតាអាឡា ជាម្ចាស់របស់គាត់បានទេ រហូតទាល់តែអុលឡោះតាអាឡាបង្ក្រាបខ្មាំងសត្រូវឲ្យនៅក្រោមជើងរបស់គាត់។
តែមិនមែនអ្នកទេ ដែលនឹងសង់ដំណាក់នោះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ដំណាក់សម្រាប់យើង”។
ប៉ុន្តែ អុលឡោះមានបន្ទូលមកខ្ញុំថា “អ្នកធ្វើសង្គ្រាម ហើយបង្ហូរឈាមច្រើនណាស់។ ដូច្នេះអ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមយើងទេ”។
ត្រូវធ្វើពិធីជម្រះសម្លៀកបំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែក និងពីរោមចៀម ព្រមទាំងគ្រឿងបរិក្ខារធ្វើពីឈើ»។
ត្រូវលាងជម្រះសម្លៀកបំពាក់របស់អ្នករាល់គ្នា នៅថ្ងៃទីប្រាំពីរ នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំវិញបាន»។