Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 5:3 - អាល់គីតាប

3 «ស្តេច​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាក‌ស្រាន្ត​ពី​គ្រប់​ទិស‌ទី ស្តេច​ទត​ជា​បិតា​របស់​ខ្ញុំ ពុំ​អាច​សង់​ដំណាក់​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​បាន​ទេ រហូត​ទាល់​តែអុលឡោះ‌តាអាឡា​បង្ក្រាប​ខ្មាំង​សត្រូវ​ឲ្យ​នៅ​ក្រោម​ជើង​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 «ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រះ​បាទ​ដាវីឌ បិតា​របស់​ទូល‌បង្គំ ចង់​សាងសង់​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់​មិន​បាន ដោយ​ព្រោះ​ចេះ​តែ​មាន​ចម្បាំង​នៅ​គ្រប់​ទិស​ជុំ‌វិញ ដរាប​ដល់​ព្រះ‌យេហូវ៉ា​បាន​បង្ក្រាប​គេ​នៅ​ក្រោម​បាទា​របស់​ទ្រង់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 «ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាក‌ស្រាន្ត​ពី​គ្រប់​ទិស‌ទី ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​បាន​ទេ រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ឲ្យ​នៅ​ក្រោម​បាទា​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​ជ្រាប​ហើយ​ថា ដាវីឌ ជា​បិតា​នៃ​ទូលបង្គំ រក​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​មិន​បាន ដោយ​ព្រោះ​ចេះ​តែ​មាន​ចំបាំង​នៅ​គ្រប់​ទិស​ជុំវិញ ដរាប​ដល់​ព្រះ‌យេហូវ៉ា​បាន​បង្ក្រាប​គេ​នៅ​ក្រោម​បាទា​លោក

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 5:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​មិន​មែន​អ្នក​ទេ ដែល​នឹង​សង់​ដំណាក់​នោះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ដំណាក់​សម្រាប់​យើង”។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ឪពុក​ថា “អ្នក​បាន​បង្ហូរ​ឈាម​ច្រើន​ណាស់ ហើយ​អ្នក​ក៏​បាន​ធ្វើ​សង្គ្រាម​ដ៏​ធំៗ​ផង។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​របស់​យើង​ទេ ដ្បិត​អ្នក​បាន​បង្ហូរ​ឈាម​យ៉ាង​ច្រើន​លើ​ផែនដី នៅ​ចំពោះ​មុខ​យើង។


ស្តេច​ទត​ក្រោក​ឈរ​ឡើង រួច​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «បង​ប្អូន និង​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​អើយ​ចូរ​ស្តាប់! ខ្ញុំ​មាន​បំណង​សង់​ដំណាក់​សម្រាប់​តម្កល់​ហិប​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​ជា​កំណល់​ជើង​របស់​ម្ចាស់​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ដំណាក់​នេះ


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ​អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​យើង​ទេ”។


ឃើញ​ម្ហូប​អាហារ​របស់​ស្តេច លំ‌នៅ​ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី​របៀប​របប និង​ឯក​សណ្ឋាន​របស់​ពួក​អ្នក​បម្រើ ពួក​មហា‌តលិក និង​ឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​គូរបាន​ដុត ដែល​ស្តេច​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖


អស់​អ្នក​ដែល​បរិភោគ​អាហារ​រួម​តុ​ជា​មួយ​ខ្ញុំ មាន​ចំនួន​មួយ​រយ​ហា‌សិប​នាក់ ជា​ជន‌ជាតិ​យូដា ដែល​គ្រប់‌គ្រង​ស្រុក ហើយ​ក្រៅ​ពី​នោះ ក៏​មាន​ភ្ញៀវ​មក​ពី​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ​ដែរ។


រៀង​រាល់​ថ្ងៃ គេ​តែង​សម្លាប់​គោ​មួយ ចៀម​ដ៏​ល្អៗ​ចំនួន​ប្រាំ​មួយ ព្រម​ទាំង​សត្វ​ស្លាប​ឯ​ទៀតៗ ហើយ​ដប់​ថ្ងៃ​ម្ដង គេ​យក​ស្រា​ទំពាំង‌បាយជូរ​ដ៏​ច្រើន​មក​ឲ្យ​ខ្ញុំ​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសា‌ភិបាល ទាម‌ទារ​ឲ្យ​ប្រជា‌ជន​បង់​ប្រាក់​សម្រាប់​ការ​ចាយ​វាយ​ទាំង​នេះ​ទេ ដ្បិត​ការ​ជួស‌ជុល​កំពែង​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដល់​ប្រជា‌ជន​រួច​ស្រេច​ទៅ​ហើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល មក​កាន់​អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​អ្នក!»។​


ទ្រង់​ប្រទាន​ឲ្យ​គាត់​គ្រប់‌គ្រង​លើ​អ្វីៗ ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក ទ្រង់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គាត់​


នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​គ្រង​រាជ្យ ទំរាំ​ដល់​អុលឡោះ​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ជើង​របស់​គាត់។


អុលឡោះ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​អាល់ម៉ា‌ហ្សៀស ព្រម​ទាំង​ប្រទាន​ឲ្យ​អ៊ីសា​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ក្រុម‌ជំអះ


ឈ្លូស ក្តាន់ រមាំង ពពែ​ភ្នំ ប្រើស ទន្សោង ទ្រាយ។


កាល​គេ​នាំ​ស្តេច​ទាំង​ប្រាំ​នាក់​ចេញ​មក​ជួប​យ៉ូស្វេ ហើយ​លោក​ក៏​ហៅ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ឲ្យ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម