ពេលស្តេចទតមានវាំងនៅស្រួលបួល ហើយបន្ទាប់ពីអុលឡោះតាអាឡាប្រោសប្រទានឲ្យគាត់បានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
១ របាក្សត្រ 22:18 - អាល់គីតាប «អុលឡោះតាអាឡា ជាម្ចាស់របស់អស់លោក នៅជាមួយអស់លោកហើយ។ ទ្រង់ប្រទានឲ្យអស់លោកបានសម្រាកគ្រប់ទិសទី ដ្បិតទ្រង់បានប្រគល់អ្នកស្រុកនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់អុលឡោះតាអាឡា និងប្រជារាស្ត្ររបស់ទ្រង់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយមានរាជឱង្ការថា៖ «តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬ? តើព្រះអង្គមិនបានឲ្យអ្នករាល់គ្នាឈប់សម្រាក នៅគ្រប់ទិសដែរទេឬ? ដ្បិតព្រះអង្គបានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្ដាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួកប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះអម្ចាស់ ជាព្រះរបស់អស់លោក គង់នៅជាមួយអស់លោកហើយ។ ព្រះអង្គប្រទានឲ្យអស់លោកបានសម្រាកគ្រប់ទិសទី ដ្បិតព្រះអង្គបានប្រគល់អ្នកស្រុកនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់ព្រះអម្ចាស់ និងប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយបន្ទូលថា តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬអី តើទ្រង់មិនបានឲ្យអ្នករាល់គ្នាឈប់សំរាក នៅគ្រប់ទិសដែរទេឬ ដ្បិតទ្រង់បានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្តាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា នឹងពួករាស្ត្ររបស់ទ្រង់ |
ពេលស្តេចទតមានវាំងនៅស្រួលបួល ហើយបន្ទាប់ពីអុលឡោះតាអាឡាប្រោសប្រទានឲ្យគាត់បានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
អ្នកនឹងបង្កើតកូនមួយ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្តល់សុខសន្តិភាពដល់គេ ដោយមិនឲ្យខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ កូននោះនឹងមានឈ្មោះថា ស៊ូឡៃម៉ាន ដ្បិតក្រោមអំណាចរបស់គេយើងនឹងផ្តល់ឲ្យអ៊ីស្រអែលមានសន្តិភាព និងសុខសាន្តត្រាណ។
ស្តេចទតមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល បានប្រោសប្រទានសេចក្តីសុខសាន្តដល់ប្រជារាស្ត្ររបស់ទ្រង់ ហើយទ្រង់នៅក្រុងយេរូសាឡឹមរហូតតទៅ។
ក្រុមជំអះបានប្រកបដោយសេចក្ដីសុខសាន្ដគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំអះមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានរសអុលឡោះដ៏វិសុទ្ធជួយលើកទឹកចិត្ដគេផង។
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើអុលឡោះកាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទៅច្បាំងជាមួយអ្នករាល់គ្នា ដើម្បីវាយប្រហារខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានឲ្យអ្នករាល់គ្នាមានជ័យជំនះ”។
យ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្តេចរបស់គេក្នុងគ្រាតែមួយ ព្រោះអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល រួមប្រយុទ្ធជាមួយអ៊ីស្រអែល។
ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្តីសុខសាន្ត ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដី ដែលម៉ូសាជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។
អុលឡោះតាអាឡាប្រោសប្រទានឲ្យប្រជាជនអ៊ីស្រអែលរួចពីខ្មាំងសត្រូវទាំងឡាយដែលនៅជុំវិញ និងមានសុខសន្តិភាព។ ជាយូរឆ្នាំក្រោយមកទៀត យ៉ូស្វេមានវ័យចាស់ជរា
សូមលោកមេត្តាអត់ទោសឲ្យនាងខ្ញុំផង។ អុលឡោះតាអាឡាប្រាកដជាប្រោសប្រទានរាជសម្បត្តិដ៏គង់វង្សជូនលោក ដ្បិតលោកម្ចាស់ចូលរួមធ្វើសង្គ្រាមរបស់អុលឡោះតាអាឡា។ ម៉្យាងទៀត អស់មួយជីវិតរបស់លោកម្ចាស់ គ្មាននរណាឃើញថា លោកប្រព្រឹត្តអំពើអាក្រក់ណាមួយឡើយ។