លោកកាដចូលជួបស្តេចទតជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ
១ របាក្សត្រ 21:10 - អាល់គីតាប «ចូរទៅប្រាប់ទតដូចតទៅ “អុលឡោះតាអាឡាមានបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាង សម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យចូលទៅប្រាប់ព្រះបាទដាវីឌថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "យើងដាក់សេចក្ដីទាំងបីនេះឲ្យឯង ចូររើសយកមួយចុះ ឲ្យយើងបានធ្វើយ៉ាងនោះដល់ឯង"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរទៅប្រាប់ដាវីឌដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យចូលទៅប្រាប់ដាវីឌថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញដាក់សេចក្ដីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង |
លោកកាដចូលជួបស្តេចទតជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ
ដ្បិតអុលឡោះតាអាឡាតែងតែប្រៀនប្រដៅអស់អ្នកដែលទ្រង់ស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសំដែងឲ្យកូនចៅអ៊ីស្រអែលស្គាល់ភាពបរិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំក្រុមជំអះនេះចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យពួកគេឡើយ»។
ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើអុលឡោះតាអាឡាទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើអុលឡោះតាអាឡា»។
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។