ឱអុលឡោះអើយចំពោះទ្រង់ នេះគឺជាការតិចតួចទេ បានជាទ្រង់សន្យាដល់កូនចៅខ្ញុំ ដែលនៅជំនាន់ក្រោយៗដែរ។ អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់យកចិត្តទុកដាក់នឹងខ្ញុំ ហាក់បីដូចខ្ញុំ ជាមនុស្សម្នាក់ដ៏សំខាន់។
១ របាក្សត្រ 17:18 - អាល់គីតាប តើខ្ញុំមានអ្វីជម្រាបជូនទ្រង់ចំពោះកិត្តិយស ដែលទ្រង់ប្រទានមកខ្ញុំ បើទ្រង់ជ្រាបអំពីខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់យ៉ាងច្បាស់ហើយនោះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើដាវីឌទូលបង្គំនឹងទូលដល់ព្រះអង្គយ៉ាងដូចម្តេចទៀត ពីកិត្តិយសដែលព្រះអង្គបានប្រទានមកទូលបង្គំ? ដ្បិតព្រះអង្គស្គាល់ទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គ ចំពោះកិត្តិយសដែលព្រះអង្គប្រទានមកទូលបង្គំ បើព្រះអង្គជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងច្បាស់ហើយនោះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើដាវីឌទូលបង្គំនឹងទូលដល់ទ្រង់យ៉ាងដូចម្តេចទៀត ពីកិត្តិយសដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់ស្គាល់ទូលបង្គំហើយ |
ឱអុលឡោះអើយចំពោះទ្រង់ នេះគឺជាការតិចតួចទេ បានជាទ្រង់សន្យាដល់កូនចៅខ្ញុំ ដែលនៅជំនាន់ក្រោយៗដែរ។ អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់យកចិត្តទុកដាក់នឹងខ្ញុំ ហាក់បីដូចខ្ញុំ ជាមនុស្សម្នាក់ដ៏សំខាន់។
អុលឡោះតាអាឡាជាម្ចាស់អើយទ្រង់សំដែងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងនេះ ឲ្យខ្ញុំឃើញ ស្របតាមចិត្តសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ទ្រង់។
អុលឡោះតាអាឡាអើយ ទ្រង់ឈ្វេងយល់ដល់ ជម្រៅចិត្តខ្ញុំ ហើយទ្រង់ស្គាល់ខ្ញុំយ៉ាងច្បាស់។
អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «កុំមើលតែសំបកក្រៅ ឬកំពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ អុលឡោះតាអាឡាមិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ អុលឡោះតាអាឡាមើលចិត្តគំនិតវិញ»។
ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារឹកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្តល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!