ដូច្នេះ អះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែល ចូលមកជួបស្តេចនៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ ចំពោះអុលឡោះតាអាឡានៅក្រុងហេប្រូន រួចហើយពួកគេតែងតាំងទត ជាស្តេចរបស់ជនជាតិអ៊ីស្រអែល។
១ របាក្សត្រ 14:8 - អាល់គីតាប កាលជនជាតិភីលីស្ទីនឮថា ស្តេចទតបានទទួលពិធីចាក់ប្រេងតែងតាំង ជាស្តេចលើស្រុកអ៊ីស្រអែល ពួកគេលើកគ្នាមកតាមចាប់ស្តេចទត។ ស្តេចទតជ្រាបដំណឹងនេះ គាត់ក៏ចេញទៅតទល់នឹងពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូលហើយ ពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកព្រះបាទដាវីឌ ហើយព្រះបាទដាវីឌក៏បានជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលជនជាតិភីលីស្ទីនឮថា ព្រះបាទដាវីឌបានទទួលពិធីចាក់ប្រេងអភិសេកជាស្ដេចលើស្រុកអ៊ីស្រាអែល ពួកគេលើកគ្នាមកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចក៏ចេញទៅតទល់នឹងពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកភីលីស្ទីនឮថា គេបានចាក់ប្រេង តាំងដាវីឌឡើងឲ្យធ្វើជាស្តេច លើសាសន៍អ៊ីស្រាអែលទាំងមូលហើយ នោះពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកដាវីឌ ដាវីឌទ្រង់ក៏ជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ |
ដូច្នេះ អះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែល ចូលមកជួបស្តេចនៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ ចំពោះអុលឡោះតាអាឡានៅក្រុងហេប្រូន រួចហើយពួកគេតែងតាំងទត ជាស្តេចរបស់ជនជាតិអ៊ីស្រអែល។
ដូច្នេះអះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែលចូលមកជួបស្តេចទត នៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ នៅក្រុងហេប្រូន នៅចំពោះអុលឡោះតាអាឡា រួចហើយពួកគេបានចាក់ប្រេងតែងតាំងទត ជាស្តេចរបស់ប្រជារាស្ត្រអ៊ីស្រអែល ស្របតាមបន្ទូលដែលអុលឡោះតាអាឡា បានថ្លែងទុកតាមរយៈណាពីសាំយូអែល។
ពួកអ្នកបម្រើរបស់ស្តេចអគីសជម្រាបស្តេចថា៖ «អ្នកនេះគឺទតជាស្តេចស្រុកអ៊ីស្រអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ស្តេចសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់»។