អុលឡោះតាអាឡាបានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
១ របាក្សត្រ 14:4 - អាល់គីតាប បុត្ររបស់ស្តេច ដែលប្រសូតនៅក្រុងយេរូសាឡឹមមាននាមដូចតទៅ: សាំមួរ សូបាប់ ណាថាន ស៊ូឡៃម៉ាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងនេះជានាមរបស់បុត្រទាំងប៉ុន្មាន ដែលទ្រង់បង្កើតនៅក្រុងយេរូសាឡិម គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្ររបស់ស្ដេចដែលប្រសូតនៅក្រុងយេរូសាឡឹម មាននាមដូចតទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជានាមនៃបុត្រទាំងប៉ុន្មាន ដែលទ្រង់បង្កើតនៅក្រុងយេរូសាឡិម គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន |
អុលឡោះតាអាឡាបានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
នេះជាបញ្ជីរាយនាមកូនរបស់ស្តេចទត ដែលប្រសូតនៅក្រុងយេរូសាឡឹម គឺសាំមួរ សូបាប់ ណាថាន ស៊ូឡៃម៉ាន
សូមអញ្ជើញចូលទៅជួបស្តេចទត ហើយជម្រាបដូចតទៅ: “សូមជម្រាបស្តេច ស្តេចបានស្បថនឹងខ្ញុំថា ស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំនឹងឡើងគ្រងរាជ្យបន្តពីស្តេច គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់ស្តេច។ ហេតុអ្វីបានជាអដូនីយ៉ា ឡើងគ្រងរាជ្យទៅវិញ?”»។
នាងឆ្លើយថា៖ «ស្តេចបានស្បថនឹងខ្ញុំ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចថា ស៊ូឡៃម៉ានជាកូនរបស់ខ្ញុំ នឹងឡើងគ្រងរាជ្យបន្តពីស្តេច គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់ស្តេច។
សម្តេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «អ្នកម្តាយជ្រាបហើយថា រាជ្យសម្បត្តិត្រូវបានមកខ្ញុំ ហើយប្រជាជនអ៊ីស្រអែលទាំងមូលសង្ឃឹមថា ខ្ញុំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជ្យសម្បត្តិបែរជាបានទៅស្តេចស៊ូឡៃម៉ាន ជាប្អូនរបស់ខ្ញុំទៅវិញ ដ្បិតអុលឡោះតាអាឡាគាប់ចិត្តដូច្នេះ។
ស្តេចស៊ូឡៃម៉ានស្រឡាញ់អុលឡោះតាអាឡា និងប្រព្រឹត្តតាមដំបូន្មានដែលស្តេចទត ជាបិតាបានផ្តែផ្តាំ ប៉ុន្តែ គាត់ក៏ធ្វើពិធីគូរបាន និងជូនគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
នៅក្រុងយេរូសាឡឹម ស្តេចទតបានយកប្រពន្ធផ្សេងៗទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។
លោកអេលាគីមជាកូនលោកមេលាស លោកមេលាសជាកូនលោកម៉ៃណាន លោកម៉ៃណានជាកូនលោកម៉ាតាថា លោកម៉ាតាថាជាកូនលោកណាថាន់ លោកណាថាន់ជាកូនទត