១ របាក្សត្រ 12:35 - អាល់គីតាប ក្នុងកុលសម្ព័ន្ធដាន់ មានទាហាន ២៨ ៦០០ នាក់ ត្រៀមចេញទៅច្បាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងពួកដាន់ មានពីរម៉ឺនប្រាំបីពាន់ប្រាំមួយរយនាក់ ដែលថ្នឹកនឹងចម្បាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធដាន់ មានទាហាន ២៨ ៦០០នាក់ ត្រៀមចេញទៅច្បាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងពួកដាន់ មាន២ម៉ឺន៨ពាន់៦០០នាក់ ដែលថ្នឹកច្បាំងហើយ |
ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ ដែលចាំតែចឹកកែងជើងសេះ បណ្តាលឲ្យ អ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
ក្នុងកុលសម្ព័ន្ធណែបថាលី មាននាយទាហាន ១០០០ នាក់ និងពលទាហាន ៣៧ ០០០ នាក់ ប្រដាប់ដោយខែល និងលំពែង។
ក្នុងកុលសម្ព័ន្ធអេស៊ើរមានទាហាន ៤០ ០០០ នាក់ ដែលថ្នឹកក្នុងចំបាំង ហើយប្រុងប្រៀបខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។
លោកបាកបាការ លោកហេរេស លោកកាឡាល លោកម៉ាថានា ជាកូនរបស់លោកមីកា ជាចៅរបស់លោកស៊ីកគ្រី ជាចៅទួតរបស់លោកអេសាភ។
ចំពោះកូនចៅដាន់ គាត់ថ្លែងថា: ដាន់ប្រៀបបាននឹងសិង្ហស្ទាវ ដែលលោតសង្គ្រប់ទៅលើស្រុកបាសាន។