១ ពេត្រុស 3:5 - អាល់គីតាប នៅជំនាន់ដើម ស្ដ្រីៗបរិសុទ្ធដែលសង្ឃឹមលើអុលឡោះ តែងកាន់ចិត្ដគំនិតយ៉ាងនេះឯង គឺបានតុបតែងខ្លួន ដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ព្រះគម្ពីរខ្មែរសាកល ដ្បិតកាលពីដើម ពួកស្ត្រីដ៏វិសុទ្ធដែលសង្ឃឹមលើព្រះ ក៏បានតែងខ្លួនយ៉ាងដូច្នោះដែរ ទាំងចុះចូលនឹងប្ដីរបស់ខ្លួន Khmer Christian Bible ដ្បិតកាលពីដើម ពួកស្ដ្រីបរិសុទ្ធដែលសង្ឃឹមលើព្រះជាម្ចាស់ក៏បានតុបតែងខ្លួនរបៀបនេះ ទាំងចុះចូលនឹងប្ដីរបស់ខ្លួនដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពីដើម ពួកស្រ្តីបរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតុបតែងខ្លួនដូច្នោះដែរ ដោយចុះចូលចំពោះប្តីរបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅជំនាន់ដើម ស្ត្រីៗដ៏វិសុទ្ធ*ដែលសង្ឃឹមលើព្រះជាម្ចាស់ តែងកាន់ចិត្តគំនិតយ៉ាងនេះឯង គឺបានតុបតែងខ្លួន ដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពីដើម ពួកស្រីៗ បរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតែងខ្លួនយ៉ាងដូច្នោះ ទាំងចុះចូលចំពោះប្ដីខ្លួនដែរ |
រូបឆោមលោមពណ៌រមែងបញ្ឆោតចិត្ត រីឯសម្រស់ល្អស្អាត មិននៅស្ថិតស្ថេររហូតទេ មានតែស្ត្រីគោរពកោតខ្លាចអុលឡោះតាអាឡាប៉ុណ្ណោះ ដែលគួរកោតសរសើរ។
“កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយ ខ្ញុំនឹងចិញ្ចឹមពួកវា ប្រពន្ធរបស់អ្នកដែលនៅមេម៉ាយ ក៏អាចទុកចិត្តលើខ្ញុំដែរ”»។
នាងនៅមេម៉ាយរហូត ដល់នាងមានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីម៉ាស្ជិទទេ គាត់នៅគោរពបម្រើអុលឡោះទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងទូរអផង។
ពួកគេរួមចិត្ដគំនិតគ្នាព្យាយាមទូរអាដោយមានស្ដ្រីឯទៀតៗ មាននាងម៉ារីយំ ជាម្តាយរបស់អ៊ីសា និងមានបងប្អូនរបស់គាត់មកចូលរួមជាមួយផងដែរ។
នៅក្រុងយ៉ុបប៉េ មានស្ដ្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា “ឌ័រកាស”នាងជាសិស្សដែរ នាងតែងប្រព្រឹត្ដអំពើល្អ និងធ្វើទានជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ បងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។
តែត្រូវតុបតែងខ្លួន ដោយប្រព្រឹត្ដអំពើល្អ ឲ្យបានសមរម្យជាស្ដ្រីដែលគោរពប្រណិប័តន៍អុលឡោះវិញ។
ក៏ប៉ុន្ដែ អុលឡោះសង្គ្រោះស្ដ្រី មកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្ដស្រឡាញ់ មានកិរិយាបរិសុទ្ធ និងសុភាពរាបសាផង។
គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្ដអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវបានលាងជើងជូនប្រជាជនដ៏បរិសុទ្ធ បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្ដទុកដាក់ ប្រព្រឹត្ដអំពើល្អសព្វបែបយ៉ាង។
ចំពោះស្ដ្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ដ្រីមេម៉ាយនោះសង្ឃឹមលើអុលឡោះ ហើយព្យាយាមសូមអង្វរ និងទូរអាទាំងយប់ទាំងថ្ងៃ។
ដោយសារជំនឿ សាទីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើអុលឡោះសន្យាយ៉ាងណា ទ្រង់មុខជាធ្វើតាមយ៉ាងនោះដែរ។
សូមសរសើរតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។ អុលឡោះបានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសអ៊ីសាអាល់ម៉ាហ្សៀស ឲ្យរស់ឡើងវិញ ស្របតាមចិត្តមេត្ដាករុណាដ៏លើសលប់របស់ទ្រង់ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ
ពេលនោះ នាងហាណាទូរអាដូចតទៅ៖ «អុលឡោះតាអាឡាប្រោសប្រទានឲ្យខ្ញុំមានចិត្ត ត្រេកអរសប្បាយយ៉ាងខ្លាំង អុលឡោះតាអាឡាលើកខ្ញុំឡើងឲ្យបានខ្ពស់មុខ ខ្ញុំអាចហាមាត់និយាយតទល់នឹងខ្មាំងសត្រូវវិញ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះទ្រង់សង្គ្រោះខ្ញុំ។