១ ពង្សាវតារក្សត្រ 9:24 - អាល់គីតាប បុត្រីរបស់ស្តេចហ្វៀរ៉អ៊ូនចាកចេញពីបុរីស្តេចទត មកនៅក្នុងដំណាក់ដែលស្តេចស៊ូឡៃម៉ានបានសង់ជូន។ នៅគ្រានោះ គាត់ក៏បានសង់ព្រលានមីឡូដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្រីរបស់ព្រះចៅផារ៉ោនចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលព្រះបាទសាឡូម៉ូនបានសង់ថ្វាយ។ នៅគ្រានោះ ស្ដេចក៏បានសង់ព្រលានមីឡូដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។ |
ស្តេចទតនៅក្នុងបន្ទាយ ដែលគាត់ហៅថា «បុរីស្តេចទត»។ បន្ទាប់មក គាត់ពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់គាត់។
មូលហេតុដែលបណ្តាលឲ្យលោកយេរ៉ូបោមបះបោរប្រឆាំងនឹងស្តេចមានដូចតទៅ: នៅពេលស្តេចស៊ូឡៃម៉ានសង់ព្រលាននៅមីឡូ និងជួសជុលកំពែងបាក់បែក នៅបុរីស្តេចទតជាបិតា
ស្តេចស៊ូឡៃម៉ានបានចងសម្ពន្ធមិត្តជាមួយស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ដោយរៀបការជាមួយបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន។ ស៊ូឡៃម៉ាននាំភរិយាមកនៅក្នុងបុរីស្តេចទត រហូតទាល់តែវាំងរបស់គាត់ ព្រមទាំងដំណាក់របស់អុលឡោះតាអាឡា និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។
រីឯដំណាក់សម្រាប់គាត់នៅ ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ស្តេចស៊ូឡៃម៉ានសង់ដំណាក់មួយសម្រាប់ភរិយាដែលត្រូវជាបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។
ស្តេចហេសេគាពង្រឹងទីក្រុង ដោយជួសជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្តេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ ហើយជួសជុលប៉មមីឡូនៅបុរីស្តេចទត។ ស្តេចក៏រកបានអាវុធ និងខែលមួយចំនួនធំដែរ។
ស្តេចស៊ូឡៃម៉ានបាននាំបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ចាកចេញពីបុរីស្តេចទត មកនៅក្នុងដំណាក់ដែលគាត់បានសង់ជូននាង ដ្បិតស្តេចមានគំនិតថា៖ «ប្រពន្ធរបស់យើងពុំអាចនៅក្នុងដំណាក់របស់ទត ជាស្តេចនៃជនជាតិអ៊ីស្រអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់អុលឡោះតាអាឡាជាកន្លែងដ៏វិសុទ្ធ»។