កាលដង្ហែហិបរបស់អុលឡោះទៅដល់ហើយ គេក៏តម្កល់នៅកណ្តាលជំរំសក្ការៈ ដែលស្តេចទតបានបម្រុងទុក រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព នៅចំពោះអុលឡោះ។
១ ពង្សាវតារក្សត្រ 8:62 - អាល់គីតាប ស្តេចស៊ូឡៃម៉ាន និងប្រជាជនអ៊ីស្រអែលទាំងអស់ដែលនៅទីនោះ បានធ្វើគូរបានជូនអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្តេច និងពួកអ៊ីស្រាអែលទាំងអស់បានថ្វាយយញ្ញបូជានៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូន និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក ស្តេចនឹងពួកអ៊ីស្រាអែលទាំងអស់ ក៏ថ្វាយយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា |
កាលដង្ហែហិបរបស់អុលឡោះទៅដល់ហើយ គេក៏តម្កល់នៅកណ្តាលជំរំសក្ការៈ ដែលស្តេចទតបានបម្រុងទុក រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព នៅចំពោះអុលឡោះ។
លុះស្អែកឡើង ពួកគេនាំគ្នាធ្វើគូរបាន និងគូរបានដុតជូនអុលឡោះតាអាឡា គឺមានគោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចជាមួយ ព្រមទាំងគូរបានយ៉ាងច្រើនទៀត សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។