សូមទ្រង់បង្វែរចិត្តពួកយើងទៅរកទ្រង់ ដើម្បីឲ្យពួកយើងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ទ្រង់ ព្រមទាំងគោរពប្រតិបត្តិ តាមបទបញ្ជា ហ៊ូកុំ និងវិន័យដែលទ្រង់ប្រទានឲ្យបុព្វបុរសរបស់ពួកយើង។
១ ពង្សាវតារក្សត្រ 8:59 - អាល់គីតាប សូមអុលឡោះតាអាឡា ជាម្ចាស់នៃយើង នឹកចាំទាំងថ្ងៃទាំងយប់ នូវពាក្យដែលខ្ញុំអង្វរទ្រង់ ហើយសូមទ្រង់មេត្តាជួយដល់ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យពាក្យដែលយើងបានទូលអង្វរទាំងនេះ បាននៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យព្រះអង្គបានសម្រេចតាមសេចក្ដីត្រឹមត្រូវចំពោះយើង ជាអ្នកបម្រើរបស់ព្រះអង្គ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង តាមត្រូវការរាល់តែថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ ជាព្រះនៃយើង នឹកចាំទាំងថ្ងៃទាំងយប់នូវពាក្យដែលខ្ញុំទូលអង្វរព្រះអង្គ ហើយសូមព្រះអង្គមេត្តាជួយដល់ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យពាក្យទាំងនេះ ដែលយើងបានទូលអង្វរ បាននៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យទ្រង់បានសំរេចតាមសេចក្ដីត្រឹមត្រូវចំពោះយើង ជាបាវបំរើទ្រង់ នឹងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង តាមត្រូវការរាល់តែថ្ងៃ |
សូមទ្រង់បង្វែរចិត្តពួកយើងទៅរកទ្រង់ ដើម្បីឲ្យពួកយើងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ទ្រង់ ព្រមទាំងគោរពប្រតិបត្តិ តាមបទបញ្ជា ហ៊ូកុំ និងវិន័យដែលទ្រង់ប្រទានឲ្យបុព្វបុរសរបស់ពួកយើង។
ដូច្នេះ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា មានតែអុលឡោះតាអាឡាប៉ុណ្ណោះ ដែលពិតជាម្ចាស់ គឺគ្មានម្ចាស់ឯណាទៀតឡើយ។
សូមឲ្យពាក្យទូរអារបស់ខ្ញុំ ឡើងទៅដល់ទ្រង់ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ខ្ញុំ ដូចជំនូននៅពេលល្ងាច!
អុលឡោះតាអាឡាមានបន្ទូលថា៖ យើងថែរក្សាចម្ការទំពាំងបាយជូរ យើងស្រោចទឹកវា ត្រូវតាមពេលកំណត់។ យើងយាមចម្ការនេះទាំងថ្ងៃទាំងយប់ ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។
ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះសូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែអុលឡោះតាអាឡាប៉ុណ្ណោះដែលជាម្ចាស់!»។
ខ្ញុំសូមអង្វរអុលឡោះឲ្យអ្នកទាំងនោះ ខ្ញុំមិនអង្វរទ្រង់ឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។
រនុកទ្វារធ្វើអំពីដែក និងលង្ហិន ផ្តល់សន្តិសុខឲ្យអេស៊ើរ សូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ ដូចអាយុជីវិតរបស់គេដែរ!។
គាត់បានលះបង់ជីវិតដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។