Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:59 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

59 សូម​ឲ្យ​ពាក្យ​ទាំង​នេះ ដែល​យើង​បាន​ទូល​អង្វរ បាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ទ្រង់​បាន​សំរេច​តាម​សេចក្ដី​ត្រឹម‌ត្រូវ​ចំពោះ​យើង ជា​បាវ​បំរើ​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់​ផង តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

59 សូម​ឲ្យ​ពាក្យ​ដែល​យើង​បាន​ទូល​អង្វរ​ទាំង​នេះ បាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​សម្រេច​តាម​សេចក្ដី​ត្រឹម‌ត្រូវ​ចំពោះ​យើង ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

59 សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង នឹក​ចាំ​ទាំង​ថ្ងៃ​ទាំង​យប់​នូវ​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ​ព្រះអង្គ ហើយ​សូម​ព្រះអង្គ​មេត្តា​ជួយ​ដល់​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

59 សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង នឹក​ចាំ​ទាំង​ថ្ងៃ​ទាំង​យប់ នូវ​ពាក្យ​ដែល​ខ្ញុំ​អង្វរ​ទ្រង់ ហើយ​សូម​ទ្រង់​មេត្តា​ជួយ​ដល់​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:59
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​ទ្រង់​បាន​បង្វែរ​ចិត្ត​យើង​ទៅ​ឯ​ទ្រង់ ឲ្យ​យើង​បាន​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បង្គាប់ នឹង​ក្រិត្យ‌ក្រម ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​យើង​រាល់​គ្នា


ប្រយោជន៍​ឲ្យ​អស់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ឥត​មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ


សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ផ្សាយ​ឡើង ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ នឹង​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូលបង្គំ បាន​ដូច​ជា​យញ្ញ‌បូជា​ពេល​ល្ងាច


អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​អ្នក​ថែ​រក្សា អញ​នឹង​ស្រោច​ទឹក​ជានិច្ច ហើយ​នឹង​ថែ​មើល​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ​ទេ។


សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ


ទូលបង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់


រនុក​ឯង​នឹង​បាន​សុទ្ធ​តែ​ដែក ហើយ​នឹង​លង្ហិន ហើយ​សេចក្ដី​សុខ​របស់​ឯង​នឹង​នៅ​អស់​១​ជីវិត​ឯង​ដែរ។


ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម