ស្តេចទតចាប់បានទ័ពសេះរបស់ស្តេចហាដារេស៊ើរ ចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ គាត់បានយកសេះមួយរយក្បាលទុក ក្រៅពីនោះគាត់កាត់សរសៃកែងជើងទាំងអស់។
១ ពង្សាវតារក្សត្រ 4:26 - អាល់គីតាប ស្តេចស៊ូឡៃម៉ានមានសេះបួនម៉ឺនក្បាល សម្រាប់ទឹមរទេះចំបាំង និងសេះមួយម៉ឺនពីរពាន់ក្បាលទៀតសម្រាប់ពលទ័ពសេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏មានរោងសម្រាប់សេះបួនម៉ឺន ដែលទឹមរទេះចម្បាំង ហើយមានពលសេះមួយម៉ឺនពីរពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនមានសេះបួនម៉ឺនក្បាល សម្រាប់ទឹមរទេះចម្បាំង និងសេះមួយម៉ឺនពីរពាន់ក្បាលទៀត សម្រាប់ពលទ័ពសេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានរោងសំរាប់សេះ៤ម៉ឺន ដែលទឹមរទេះចំបាំង ហើយមានពលសេះ១ម៉ឺន២ពាន់នាក់ |
ស្តេចទតចាប់បានទ័ពសេះរបស់ស្តេចហាដារេស៊ើរ ចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ គាត់បានយកសេះមួយរយក្បាលទុក ក្រៅពីនោះគាត់កាត់សរសៃកែងជើងទាំងអស់។
រៀងរាល់ខែ មានប្រតិភូម្នាក់ ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ស្តេចស៊ូឡៃម៉ាន និងអស់អ្នកដែលបរិភោគរួមតុជាមួយគាត់។ ប្រតិភូទាំងនោះពុំបានឲ្យស្តេចខ្វះខាតអ្វីឡើយ។
គាត់ក៏សង់ក្រុងទាំងប៉ុន្មាន ទុកធ្វើជាឃ្លាំង សម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ស្តេចស៊ូឡៃម៉ានបានសង់អ្វីៗទាំងអស់ដែលគាត់ពេញចិត្ត នៅក្នុងក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងនៅក្នុងនគរទាំងប៉ុន្មានដែលនៅក្រោមការគ្រប់គ្រងរបស់គាត់។
ស្តេចស៊ូឡៃម៉ានប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ គាត់ទុកមួយចំនួនឲ្យនៅជាមួយគាត់ ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលគាត់បម្រុងសម្រាប់ទ័ពទាំងនោះ។
ស្តេចស៊ូឡៃម៉ានមានសេះ ៤ ០០០ ក្បាល សម្រាប់ទឹមរទេះចំបាំង ហើយសេះ ១២ ០០០ ក្បាលទៀត សម្រាប់ពលទ័ពសេះ ទុកមួយចំនួនឲ្យនៅជាមួយក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលទ្រង់បម្រុងទុកសម្រាប់ទ័ពទាំងនោះ។
អ្នកខ្លះពឹងផ្អែកលើរទេះចំបាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើនាមអុលឡោះតាអាឡា ជាម្ចាស់របស់យើង។
ស្តេចរបស់អ្នកមិនត្រូវមានសេះច្រើន ហើយក៏មិនត្រូវឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីប ដើម្បីរកសេះឲ្យបានច្រើនដែរ ដ្បិតអុលឡោះតាអាឡាមានបន្ទូលមកអ្នករាល់គ្នាថា “មិនត្រូវវិលត្រឡប់ទៅស្រុកនោះវិញឡើយ”។