២ សាំយូអែល 8:4 - អាល់គីតាប4 ស្តេចទតចាប់បានទ័ពសេះរបស់ស្តេចហាដារេស៊ើរ ចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ គាត់បានយកសេះមួយរយក្បាលទុក ក្រៅពីនោះគាត់កាត់សរសៃកែងជើងទាំងអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ព្រះបាទដាវីឌចាប់យកបានពលសេះមួយពាន់ប្រាំពីររយនាក់ និងពលថ្មើរជើងពីរម៉ឺននាក់ពីស្តេចនោះ ហើយក៏កាប់សរសៃកជើងសេះ ដែលទឹមរទេះទាំងអស់ ទុកឲ្យនៅល្មមទឹមរទេះមួយរយប៉ុណ្ណោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ព្រះបាទហាដារេស៊ើរចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ ស្ដេចបានយកសេះមួយរយក្បាលទុក ក្រៅពីនោះ ស្ដេចកាត់សរសៃកែងជើងទាំងអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដាវីឌទ្រង់ចាប់យកបានពលសេះ១ពាន់៧រយនាក់ នឹងពលថ្មើរជើង២ម៉ឺននាក់ពីស្តេចនោះ ហើយក៏កាប់សរសៃកជើងសេះ ដែលទឹមរទេះទាំងអស់ បានទុកឲ្យនៅល្មមតែនឹងទឹមរទេះ១០០ប៉ុណ្ណោះ សូមមើលជំពូក |