ពេលឃើញម៉ាឡាអ៊ីកាត់ទាំងនោះ យ៉ាកកូបក៏ពោលឡើងថា៖ «ទីនេះ ពិតជាជំរំរបស់អុលឡោះ!»។ គាត់ដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។
១ ពង្សាវតារក្សត្រ 4:14 - អាល់គីតាប លោកអហ៊ីណាដាប់ ជាកូនរបស់លោកអ៊ីដោ គ្រប់គ្រងលើតំបន់ម៉ាហាណែម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ហ៊ីណាដាប់ជាកូនអ៊ីដោ នៅស្រុកម៉ាហាណែម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអហ៊ីណាដាប់ ជាកូនរបស់លោកអ៊ីដោ គ្រប់គ្រងលើតំបន់ម៉ាហាណែម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ហ៊ីណាដាប់ ជាកូនអ៊ីដោ នៅស្រុកម៉ាហាណែម១ |
ពេលឃើញម៉ាឡាអ៊ីកាត់ទាំងនោះ យ៉ាកកូបក៏ពោលឡើងថា៖ «ទីនេះ ពិតជាជំរំរបស់អុលឡោះ!»។ គាត់ដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។
ក្នុងពេលដែលស្តេចអាប់សាឡុមកំពុងតែឆ្លងទន្លេយ័រដាន់ជាមួយកងទ័ពអ៊ីស្រអែលទាំងមូល ស្តេចទតបានទៅដល់ក្រុងម៉ាហាណែម។
កាលស្តេចទតទៅដល់ក្រុងម៉ាហាណែម គាត់ជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅឡូដេបា និងលោកបាស៊ីឡាយ អ្នកភូមិរ៉ូគីលីម ក្នុងស្រុកកាឡាដ។
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។
មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត នៅស្រុកកាឡាដ គឺ លោកយ៉ីដូរ ជាកូនរបស់លោកសាការីយ៉ា។ មេដឹកនាំកុលសម្ព័ន្ធពុនយ៉ាម៉ីន គឺលោកយ៉ាសៀល ជាកូនរបស់លោកអប៊ីនើរ។
ទឹកដីរបស់គេលាតសន្ធឹង ចាប់តាំងពីក្រុងហេសបូន រហូតដល់ក្រុងរ៉ាម៉ាត-មីសប៉េ និងក្រុងបេថូនីម ហើយចាប់តាំងពីក្រុងម៉ាហាណែមរហូតដល់ព្រំប្រទល់ស្រុកដេបៀរ។
ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជំរកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ