លោកមីកាយ៉ាជម្រាបថា៖ «ប្រសិនបើស្តេចពិតជាត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្តីថាអុលឡោះតាអាឡាពុំមានបន្ទូលតាមរយៈខ្ញុំទេ»។ បន្ទាប់មក គាត់ពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្តាប់ចុះ!»។
នោះមីកាយ៉ាទូលថា៖ «ប្រសិនបើទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល ដោយសារទូលបង្គំទេ» រួចគាត់ថែមពាក្យនេះថា៖ «ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ»។
លោកមីកាយ៉ាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្ដីថាព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
នោះមីកាយ៉ាទូលថា បើសិនជាទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានបន្ទូល ដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
អេលីយ៉េសមានប្រសាសន៍ទៅកាន់មេកងនោះថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់អុលឡោះមែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃមក ឆេះអ្នក និងពលទាហានទាំងហាសិបនាក់របស់អ្នកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។
អេលីយ៉េសមានប្រសាសន៍មកពួកគេថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់អុលឡោះមែន សូមឲ្យភ្លើងធ្លាក់ពីលើមេឃមក ឆេះអ្នក និងពលទាហានទាំងហាសិបនាក់របស់អ្នកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។
លោកមីកាយ៉ាជម្រាបថា៖ «ប្រសិនបើស្តេចពិតជាត្រឡប់មកវិញ ដោយសុខសាន្តមែននោះ បានសេចក្តីថា អុលឡោះតាអាឡាពុំមានបន្ទូលតាមរយៈខ្ញុំទេ»។ បន្ទាប់មក គាត់ពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្តាប់ចុះ!»។
យើងបំពេញតាមពាក្យសំដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះ បានសម្រេច។ យើងថ្លែងអំពីក្រុងយេរូសាឡឹមថា ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក មានរូបរាងឡើងវិញ។
ប៉ុន្តែ សូមស្ដាប់សេចក្ដីដែលខ្ញុំយកមកជម្រាបអ្នក និងប្រជាជនទាំងមូល ឲ្យបានជ្រាប ដូចតទៅ:
ជនជាតិអ៊ីស្រអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលអុលឡោះតាអាឡា មានបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។
ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! អុលឡោះតាអាឡាជាម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ទ្រង់។
ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតា គឺប្រសិនបើពួកគេស្លាប់ដូចមនុស្សឯទៀតៗ នោះបានសេចក្តីថា អុលឡោះតាអាឡាពុំបានចាត់ខ្ញុំឲ្យមកទេ។
បើទតផ្ទាល់ហៅអាល់ម៉ាហ្សៀសថា “អម្ចាស់” ដូច្នេះ តើឲ្យអាល់ម៉ាហ្សៀសត្រូវជាពូជពង្សរបស់ទតដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្ដប្រសាសន៍របស់អ៊ីសាណាស់។