ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 20:4 - អាល់គីតាប

ស្តេច​អ៊ីស្រ‌អែល​ឆ្លើយ​តប​ថា៖ «សូម​ជម្រាប រូប​ខ្ញុំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​សុទ្ធ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដូច​ស្តេច​មាន​ប្រសាសន៍​មែន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​តប​ថា៖ «បពិត្រ​ព្រះករុណា​ជា​ម្ចាស់​អើយ ដូច​ជា​ព្រះករុណា​មាន​រាជ‌ឱង្ការ​មែន ខ្លួន​ទូល‌បង្គំ ព្រម​ទាំង​សព្វ​សារពើ​ដែល​ទូល‌បង្គំ​មាន គឺ​ជា​របស់​ព្រះ‌ករុណា​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​ទូលបង្គំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​មាន សុទ្ធ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌ករុណា ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​អ៊ីស្រាអែល​ក៏​តប​ទៅ​ថា បពិត្រ​ស្តេច​ជា​ម្ចាស់​អើយ តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​ខ្លួន​ទូលបង្គំ ព្រម​ទាំង​សព្វ​សារពើ​ដែល​ទូលបង្គំ​មាន ក៏​ជា​របស់​ផង​ទ្រង់​ដែរ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 20:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស៊ី‌ម៉ៃ​ឆ្លើយ​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ​នឹង​ធ្វើ​តាម​បញ្ជា​របស់​ស្តេច»។ លោក​ស៊ី‌ម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​យូរ។


ស្តេច​បេនហា‌ដាដ​ជម្រាប​ថា៖ «មាស​ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ស្តេច​អ៊ីស្រ‌អែល​សុទ្ធ​តែ​ជា​របស់​យើង»។


អ្នក​នាំ​សារ​មក​ជួប​ស្តេច​អហាប់​ជា​ថ្មី​ជម្រាប​ថា៖ «ស្តេច​បេន-ហា‌ដាឌ​មាន​ប្រសាសន៍​ដូច​ត​ទៅ: យើង​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ស្តេច​ថា ត្រូវ​ប្រគល់​មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​របស់​ស្តេច​មក​ឲ្យ​យើង។


អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​អះលី‌ជំអះ និង​ពួក​គ្រូ​បាធ្យាយ​ចាត់​គេ ឲ្យ​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្តេច​ទេ សូម​លោក​ប្រព្រឹត្ត​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ចុះ!»។


រី​ឯ​អស់​អ្នក​ដែល​រួច​ពី​ស្លាប់ ហើយ​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ភ័យ​បាក់​ស្បាត សូម្បី​តែ​សំឡេង​ស្លឹក​ឈើ​ជ្រុះ​ក៏​ធ្វើ​ឲ្យ​គេ​ភ័យ ហើយ​រត់​ដូច​រត់​គេច​ពី​មុខ​ដាវ។ ពួក​គេ​នឹង​ដួល​ស្លាប់ ដោយ​គ្មាន​នរណា​ដេញ​តាម​ពី​ក្រោយ។


នោះ​អ្នក​នឹង​បម្រើ​ខ្មាំង​សត្រូវ ដែលអុលឡោះ‌តាអាឡា ចាត់​ឲ្យ​មក​ប្រហារ​អ្នក។ អ្នក​នឹង​ស្រេក​ឃ្លាន ខ្លួន​ទទេ ហើយ​ខ្វះ​ខាត​អ្វីៗ​ទាំង​អស់។ ទ្រង់​ដាក់​នឹម​ដែក​លើ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។


អ្នក​ក្រុង​យ៉ាបេស​ពោល​ទៅ​កាន់​ជន‌ជាតិ​អាំ‌ម៉ូន​ថា៖ «ស្អែក​យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ជូន​ពួក​អ្នក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ពួក​អ្នក​យល់​ឃើញ​ចុះ»។