Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:3 - អាល់គីតាប

3 ស្តេច​បេនហា‌ដាដ​ជម្រាប​ថា៖ «មាស​ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ស្តេច​អ៊ីស្រ‌អែល​សុទ្ធ​តែ​ជា​របស់​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាស ប្រាក់​របស់​ឯង​ក្លាយ​ជា​របស់​យើង ហើយ​ប្រពន្ធ​កូន​របស់​ឯង ដែល​មាន​រូប​ល្អ​បំផុត ក៏​ជា​របស់​យើង​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​បេន‌ហាដាដ​មាន​រាជ‌ឱង្ការ​ថា៖ «មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ព្រះ‌ករុណា សុទ្ធ​តែ​ជា​របស់​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាស​ប្រាក់​របស់​ឯង​ជា​របស់​ផង​អញ​វិញ ហើយ​ប្រពន្ធ​កូន​ទាំង​ប៉ុន្មាន​របស់​ឯង ដែល​មាន​រូប​ល្អ​បំផុត នោះ​សុទ្ធ​តែ​របស់​ផង​អញ​ដែរ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​ស៊ីរី​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អហាប់ ជា​ស្តេច​អ៊ីស្រ‌អែល​ដូច​ត​ទៅ៖


ពួក​គេ​នាំ​គ្នា​យក​បាវ​មក​ស្លៀក យក​ខ្សែ​មក​ពាក់​នៅ​ក រួច​ចេញ​ទៅ​ជួប​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ជម្រាប​ថា៖ «ស្តេច​បេនហា‌ដាដ ជា​អ្នក​បម្រើ​របស់​ស្តេច​ជម្រាប​ថា “សូម​ស្តេច​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ផង”»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ថា៖ «តើ​ស្តេច​នៅ​រស់​ទេ​ឬ? គាត់​ក៏​ជា​បង​ប្អូន​នឹង​យើង​ដែរ!»។


ស្តេច​អ៊ីស្រ‌អែល​ឆ្លើយ​តប​ថា៖ «សូម​ជម្រាប រូប​ខ្ញុំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​សុទ្ធ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដូច​ស្តេច​មាន​ប្រសាសន៍​មែន»។


ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជ័យ‌ភ័ណ្ឌ យ៉ាង​បរិបូណ៌​ហូរ​ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម