Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:5 - អាល់គីតាប

5 អ្នក​នាំ​សារ​មក​ជួប​ស្តេច​អហាប់​ជា​ថ្មី​ជម្រាប​ថា៖ «ស្តេច​បេន-ហា‌ដាឌ​មាន​ប្រសាសន៍​ដូច​ត​ទៅ: យើង​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ស្តេច​ថា ត្រូវ​ប្រគល់​មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​របស់​ស្តេច​មក​ឲ្យ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពួក​រាជ‌ទូត​ក៏​មក​ម្តង​ទៀត ទូល​ថា៖ «បេន-ហាដាដ ទ្រង់​មាន​រាជ‌ឱង្ការ​ម្តង​ហើយ​ថា "យើង​បាន​ចាត់​ទូត​ឲ្យ​មក​ឯង​ប្រាប់​ថា អ្នក​ត្រូវ​ប្រគល់​មាស ប្រាក់ និង​ប្រពន្ធ​កូន​ឯង​មកយើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​នាំ​សារ​មក​គាល់​ព្រះ‌បាទ​អហាប់​ជា​ថ្មី ទូល​ថា៖ «ព្រះ‌បាទ​បេនហា‌ដាដ​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: យើង​បាន​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌ករុណា​ថា ត្រូវ​ប្រគល់​មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​របស់​ព្រះ‌ករុណា​មក​ឲ្យ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ពួក​រាជ‌ទូត​ក៏​មក​ម្តង​ទៀត ទូល​ថា បេន-ហា‌ដាឌ់​ទ្រង់​មាន​បន្ទូល​ម្តង​ហើយ​ថា អញ​បាន​ចាត់​ទូត​ឲ្យ​មកឯ​ឯង​ប្រាប់​ថា ត្រូវ​ឲ្យ​ឯង​ប្រគល់​មាស ប្រាក់ នឹង​ប្រពន្ធ​កូន​ឯង​មក​អញ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:5
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​អ្នក​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជួប​ស្តេច​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ជម្រាប​ថា៖


ស្តេច​អ៊ីស្រ‌អែល​ឆ្លើយ​តប​ថា៖ «សូម​ជម្រាប រូប​ខ្ញុំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​សុទ្ធ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដូច​ស្តេច​មាន​ប្រសាសន៍​មែន»។


ដូច្នេះ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ចាត់​អ្នក​បម្រើ​ឲ្យ​មក​ជួប​ស្តេច ពួក​គេ​នឹង​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ដំណាក់​ស្តេច និង​ក្នុង​ផ្ទះ​សម្បែង​របស់​អ្នក​បម្រើ គឺ​ពួក​គេ​ប្រមូល​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ស្រឡាញ់​ពេញ​ចិត្ត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម