នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាបអេលីយ៉េសថា៖ «ខ្ញុំឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ អេលីយ៉េសមានប្រសាសន៍ថា៖ «ចូរទៅជម្រាបស្តេចអហាប់ឲ្យទឹមរទេះ ហើយចុះពីភ្នំទៅ ដើម្បីកុំឲ្យភ្លៀងធ្លាក់ទាន់»។
១ ពង្សាវតារក្សត្រ 20:14 - អាល់គីតាប ស្តេចអហាប់សួរថា៖ «តើទ្រង់ប្រគល់ពួកគេមកឲ្យខ្ញុំតាមរយៈនរណា?»។ ណាពីនោះជម្រាបស្តេចថា៖ «អុលឡោះតាអាឡាមានបន្ទូលថា តាមរយៈពួកសេនាជន ដែលចៅហ្វាយខេត្តទាំងប៉ុន្មានជ្រើសរើស»។ ស្តេចអហាប់មានប្រសាសន៍ទៀតថា៖ «តើនរណានាំទ័ពចេញទៅច្បាំង?»។ ណាពីឆ្លើយថា៖ «ស្តេច!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ហាប់មានរាជឱង្ការសួរថា៖ «តើដោយសារអ្នកណា?» គាត់ទូលឆ្លើយថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺដោយសារពួកទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មាន»។ ស្តេចក៏សួរទៀតថា៖ «តើអ្នកណាត្រូវនាំទ័ពទៅច្បាំង?» គាត់ទូលឆ្លើយថា៖ «គឺព្រះករុណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាប់សួរថា៖ «តើព្រះអង្គប្រគល់ពួកគេមកឲ្យខ្ញុំ តាមរយៈនរណា?»។ ព្យាការីទូលស្ដេចថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា តាមរយៈពួកសេនាជន ដែលចៅហ្វាយខេត្តទាំងប៉ុន្មានជ្រើសរើស»។ ព្រះបាទអហាប់មានរាជឱង្ការទៀតថា៖ «តើនរណានាំទ័ពចេញទៅច្បាំង?»។ ព្យាការីឆ្លើយថា៖ «ព្រះករុណា!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ហាប់មានបន្ទូលសួរថា តើដោយសារអ្នកណា រួចគាត់ទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺដោយសារពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន ស្តេចក៏សួរទៀតថា តើអ្នកណាត្រូវនាំទៅបះនឹងគេជាមុន គាត់ទូលឆ្លើយថា គឺជាទ្រង់ព្រះករុណា |
នៅលើកទីប្រាំពីរ អ្នកបម្រើជម្រាបអេលីយ៉េសថា៖ «ខ្ញុំឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ អេលីយ៉េសមានប្រសាសន៍ថា៖ «ចូរទៅជម្រាបស្តេចអហាប់ឲ្យទឹមរទេះ ហើយចុះពីភ្នំទៅ ដើម្បីកុំឲ្យភ្លៀងធ្លាក់ទាន់»។
ពេលនោះមានណាពីម្នាក់ ចូលមកជួបស្តេចអហាប់ ជាស្តេចអ៊ីស្រអែលដោយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: តើអ្នកឃើញកងទ័ពដ៏សន្ធឹកសន្ធាប់នេះទេ? យើងនឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នកនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
ស្តេចអហាប់ដើរត្រួតពលសេនាជនរបស់ពួកចៅហ្វាយខេត្ត ឃើញមានចំនួនពីររយសាមសិបពីរនាក់។ បន្ទាប់មក ស្តេចត្រួតពលទ័ពអ៊ីស្រអែល ឃើញមានចំនួនទាំងអស់ប្រាំពីរពាន់នាក់។
ពួកសេនាជនរបស់ចៅហ្វាយខេត្តចេញមុនគេ។ ស្តេចបេនហាដាដចាត់គេឲ្យទៅមើលសភាពការណ៍ គេក៏រាយការណ៍ជូនស្តេចថា៖ «មានមនុស្សចេញពីទីក្រុងសាម៉ារី»។
ទតវាយឈ្នះជនភីលីស្ទីន ដោយសារខ្សែដង្ហក់ និងក្រួសមួយគ្រាប់។ ទតប្រហារជនភីលីស្ទីននោះ ដោយឥតប្រើដាវឡើយ។